**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ**ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទ កាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេនទ្រីក (ខេមបូឌា) ហ្គាម៉ិន ឯ.ក ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូ ហ្វេសិន ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ិន ចៀ ហ្គាមេន ស្ថិតនៅសង្កាត់ទួលសង្កាត់ទី១**កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ការងាររហូតដល់ទៅចំនួន ៧១ ៧០៦ កន្លែង កំពុងរង់ចាំអ្នក**គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រសួងការងារ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងការងារ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ បង្កើននូវភាពស្រឡាញ់ព្រៃកាន់តែច្រើន**គម្រោង INRM ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយក្រសួងបរិស្ថាន ទៅលើខេត្តគោលដៅចំនួន៣ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ដោយផ្ទាល់ទៅលើធនធានធម្មជាតិ**ក្រសួងបរិស្ថាន គាំទ្រដល់គម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង មួយចំនួន**បណ្ឌិត ជា មុនីឫទ្ធិ៖ វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ ឃ្លាំងពុទ្ធិមហាសាលសម្រាប់តំបន់!**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**បទវិភាគ៖ផែនការប្រតិបត្តិដ៏សំខាន់នេះនឹងធ្វើឱ្យការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត**ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី, លោក អេង រស្មី ជំនួសលោក គង់ ពុទ្ធីរ៉ា**លោកជំទាវ កែ សួនសុភី៖ បច្ចុប្បន្នស្ត្រីបានសាមគ្គី ស្រាក់ដៃគ្នា ឯកភាពគ្នាជាធ្លុងមួយរួមចំណែកជាមួយបុរសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណ ៧៥%**ការដំឡើងពន្ធគយរបស់លោកត្រាំបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ កម្ពុជាចាត់បញ្ជូនយុវជនវ័យក្មេងចូលរួមបណ្តាញ​យុវជនស្តីពី​កម្មវិធី​ទប់ស្កាត់​គ្រឿងញៀន លើក​ទី​៤

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងដូច្នេះក្នុងខណ:ដែលយុវជនវ័យក្មេងចំនួន៤រូប ចាកចេញពីកម្ពុជានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីទៅចូលរួមកម្មវិធីបណ្ដាញយុវជន លើកទី៤ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃនិងកម្ពុជា។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថា ការិយាល័យ ONCB ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលរៀបចំកម្មវិធីបណ្តាញយុវជនស្តីពី​កម្មវិធី​ទប់ស្កាត់​គ្រឿងញៀន លើក​ទី៤ ដែលមានប្រទេសចូលរួមចំនួន១២ ក្នុងនោះយុវជនមកពីបណ្ដាប្រទេសអាស៊ានទាំង១០ បូកទីម័រឡេស្តេ បូកចិន សរុប៦០រូប ហើយប្រតិភូបណ្ដាញយុវជនលើកទី៤ នេះនឹងមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគឺនៅលើទឹកដី នៅខេត្តសៀមរាប ចំនួន ៣ ថ្ងៃគឺពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រៅពីការចែករំលែកនូវបទពិសោធន៍សំខាន់ៗពាក់ព័ន្ធនឹងការបង្ការបញ្ហាគ្រឿងញៀននោះគឺមានកម្មវិធីទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនៅលើភ្នំប្រាសាទបាខែងបន្ថែមទៀត។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននិងជាអ្នកសម្របសម្រួលដឹកនាំយុវជនកម្ពុជាទៅចូលរួមក្នុងកម្មវិធីនោះបានបញ្ជាក់បន្ថែមថា កម្ពុជានឹងចែករំលែកបទពិសោធន៍ពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលបង្ហាញដោយយុវជនរបស់យើង ក្នុងនោះកម្ពុជាក៏នឹងលើកយកពីចំណុចលេចធ្លោនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសគឺការដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ឈ្មោះ App NoDrug ៕

អត្ថបទដែលជាប់ទាក់ទង