**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ**ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទ កាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេនទ្រីក (ខេមបូឌា) ហ្គាម៉ិន ឯ.ក ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូ ហ្វេសិន ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ិន ចៀ ហ្គាមេន ស្ថិតនៅសង្កាត់ទួលសង្កាត់ទី១**កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ការងាររហូតដល់ទៅចំនួន ៧១ ៧០៦ កន្លែង កំពុងរង់ចាំអ្នក**គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រសួងការងារ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងការងារ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ បង្កើននូវភាពស្រឡាញ់ព្រៃកាន់តែច្រើន**គម្រោង INRM ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយក្រសួងបរិស្ថាន ទៅលើខេត្តគោលដៅចំនួន៣ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ដោយផ្ទាល់ទៅលើធនធានធម្មជាតិ**ក្រសួងបរិស្ថាន គាំទ្រដល់គម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង មួយចំនួន**បណ្ឌិត ជា មុនីឫទ្ធិ៖ វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ ឃ្លាំងពុទ្ធិមហាសាលសម្រាប់តំបន់!**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**បទវិភាគ៖ផែនការប្រតិបត្តិដ៏សំខាន់នេះនឹងធ្វើឱ្យការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត**ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី, លោក អេង រស្មី ជំនួសលោក គង់ ពុទ្ធីរ៉ា**លោកជំទាវ កែ សួនសុភី៖ បច្ចុប្បន្នស្ត្រីបានសាមគ្គី ស្រាក់ដៃគ្នា ឯកភាពគ្នាជាធ្លុងមួយរួមចំណែកជាមួយបុរសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណ ៧៥%**ការដំឡើងពន្ធគយរបស់លោកត្រាំបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)រួមមាន លោក អែម ប៊ុន្នី, លោក សុក ហៃ និង លោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ ដោយកន្លងមកគូភាគីព្យាយាមរកដំណោះស្រាយវិវាទ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មក នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីរដ្ឋបាលឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងនៅក្នុងសាលាឃុំ ជាកន្លែងធ្វើកិច្ចប្រជុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.៕

អត្ថបទដែលជាប់ទាក់ទង