**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ**ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទ កាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេនទ្រីក (ខេមបូឌា) ហ្គាម៉ិន ឯ.ក ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូ ហ្វេសិន ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ិន ចៀ ហ្គាមេន ស្ថិតនៅសង្កាត់ទួលសង្កាត់ទី១**កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ការងាររហូតដល់ទៅចំនួន ៧១ ៧០៦ កន្លែង កំពុងរង់ចាំអ្នក**គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រសួងការងារ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងការងារ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ បង្កើននូវភាពស្រឡាញ់ព្រៃកាន់តែច្រើន**គម្រោង INRM ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយក្រសួងបរិស្ថាន ទៅលើខេត្តគោលដៅចំនួន៣ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ដោយផ្ទាល់ទៅលើធនធានធម្មជាតិ**ក្រសួងបរិស្ថាន គាំទ្រដល់គម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង មួយចំនួន**បណ្ឌិត ជា មុនីឫទ្ធិ៖ វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ ឃ្លាំងពុទ្ធិមហាសាលសម្រាប់តំបន់!**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**បទវិភាគ៖ផែនការប្រតិបត្តិដ៏សំខាន់នេះនឹងធ្វើឱ្យការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត**ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី, លោក អេង រស្មី ជំនួសលោក គង់ ពុទ្ធីរ៉ា**លោកជំទាវ កែ សួនសុភី៖ បច្ចុប្បន្នស្ត្រីបានសាមគ្គី ស្រាក់ដៃគ្នា ឯកភាពគ្នាជាធ្លុងមួយរួមចំណែកជាមួយបុរសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណ ៧៥%**ការដំឡើងពន្ធគយរបស់លោកត្រាំបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក

កម្ពុជា-ថៃ ប្រជុំទ្វេភាគី ស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ

ភ្នំពេញ៖ នៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្តីពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដំណាក់កាលទី២ ឆ្នាំ២០២៥-២០២៨ ដែលរៀបចំធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

ក្នុងនោះ គណៈប្រតិភូថៃ ដឹកនាំដោយ លោកជំទាវ ចាទូព័ន្ធ រ៉ូចានាផានិច (Jatuporn Rojanaparnich) អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សនៃព្រះរាជាណាចក្រថៃឡង់ដ៍។ សមាសភាពគណៈប្រតិភូថៃរួមមាន តំណាងក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស, ក្រសួងការងារ ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ), អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)។ ចំណែកសមាសភាពគណៈប្រតិភូកម្ពុជា មកពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម), អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)។

ភាគីទាំងពីរបានពិភាក្សាការងារដោយផ្តោតទៅលើការពង្រឹងលើកិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តអនុស្សរណៈនៃយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ផ្ដោតលើគោលដៅសំខាន់ៗមួយចំនួន ដូចជា៖
១. យន្តការប្រតិបត្តិផែនការសកម្មភាព សម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
២. ការវិភាគស្ថានភាព និងការវាយតម្លៃអំពីតម្រូវការចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
៣. ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិធានការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស។
៤. បន្ដការពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ ការលើកកម្ពស់សិទ្ធិ ការធ្វើមាតុភូមិនិវត្តន៍និងការធ្វើសមាហរណកម្មឡើងវិញ នៃជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។
៥. បន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបអំពើជួញដូរមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង