**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ**ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទ កាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេនទ្រីក (ខេមបូឌា) ហ្គាម៉ិន ឯ.ក ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូ ហ្វេសិន ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ិន ចៀ ហ្គាមេន ស្ថិតនៅសង្កាត់ទួលសង្កាត់ទី១**កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ការងាររហូតដល់ទៅចំនួន ៧១ ៧០៦ កន្លែង កំពុងរង់ចាំអ្នក**គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រសួងការងារ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងការងារ**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ បង្កើននូវភាពស្រឡាញ់ព្រៃកាន់តែច្រើន**គម្រោង INRM ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយក្រសួងបរិស្ថាន ទៅលើខេត្តគោលដៅចំនួន៣ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ដោយផ្ទាល់ទៅលើធនធានធម្មជាតិ**ក្រសួងបរិស្ថាន គាំទ្រដល់គម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង មួយចំនួន**បណ្ឌិត ជា មុនីឫទ្ធិ៖ វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ ឃ្លាំងពុទ្ធិមហាសាលសម្រាប់តំបន់!**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**បទវិភាគ៖ផែនការប្រតិបត្តិដ៏សំខាន់នេះនឹងធ្វើឱ្យការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត**ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី, លោក អេង រស្មី ជំនួសលោក គង់ ពុទ្ធីរ៉ា**លោកជំទាវ កែ សួនសុភី៖ បច្ចុប្បន្នស្ត្រីបានសាមគ្គី ស្រាក់ដៃគ្នា ឯកភាពគ្នាជាធ្លុងមួយរួមចំណែកជាមួយបុរសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណ ៧៥%**ការដំឡើងពន្ធគយរបស់លោកត្រាំបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក

មូលដ្ឋានសុខាភិបាល និងអ្នកសិក្សាស្រាវជ្រាវ៖ ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជាការបង្ហាញតម្លាភាព និងប្រសិទ្ធភាពលើក្នុងការផ្តល់សេវាថែទាំសុខភាពជូនសមាជិកប.ស.ស.

ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវ និងមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មើលឃើញថា ការចេញសេចក្តីណែនាំរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើ «ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.» គឺជាផ្តល់តម្លាភាព និងប្រសិទ្ធភាពលើសេវាថែទាំសុខភាពនៅតាមបណ្តាមន្ទីរសម្រាកព្យាបាលនៅទូទាំងប្រទេស។

លោក ថេង រ៉ាប៊ីន តំណាងមន្ទីរសម្រាកព្យាបាលប្រជាប្រិយទួលពង្រដែលជាដៃគូ ប.ស.ស. បានគាំទ្រយ៉ាងពេញទំហឹងនូវការណែនាំថ្មីនេះ ពីព្រោះនេះជាយន្តការបន្ថែមមួយទៀត ដើម្បីបង្ហាញឱ្យឃើញនូវតម្លាភាពនៃការផ្តល់សេវាថែទាំសុខភាពទៅសមាជិក ប.ស.ស. ដល់ពលរដ្ឋនៅទូទាំងប្រទេស។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា យន្តការនេះនឹងធ្វើឱ្យគ្រប់មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេសទាំងអស់ត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា ជូនសមាជិក ប.ស.ស. របស់ខ្លួន។ ដែលនេះគឺមានសារសំខាន់ណាស់ដើម្បីធានាប្រសិទ្ធភាពលើសេវាថែទាំសុខភាព នៅពេលពលរដ្ឋឈឺថ្កាត់ផ្សេងៗ។

លោកបញ្ជាក់ថា ក្នុងនាមជាតំណាងមូលដ្ឋានសុខាភិបាល នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ហើយលើកទឹកចិត្តដល់សមាជិក ប.ស.ស. ទាំងអស់សូមមកទទួលសេវាថែទាំសុខភាពឱ្យមានទំនុកចិត្ត និងជឿជាក់បំផុត។ លោកវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធដែលបន្តយកចិត្តទុកដាក់លើប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋកម្ពុជា។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា យន្តការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. របស់ក្រសួងការងារ គឺជាការយកចិត្តទុកថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលលើសេវាថែទាំសុខភាពពីសំណាក់មូលដ្ឋានសុខាភិបាល។ ចាប់តាំងពីរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឡើងកាន់តំណែងមក ប.ស.ស. តែងតែត្រូវបានលើកកម្ពស់ និងពង្រីកវិសាលភាពទៅមុខជានិច្ច រហូតមានអ្នកចុះឈ្មោះដើម្បីក្លាយជាសមាជិកលើសពី ២ លាននាក់ផងដែរ។

លោកបណ្ឌិតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសុខភាពដល់ពលរដ្ឋ ដូច្នេះមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស. នៅទូទាំងប្រទេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ប.ស.ស. ជៀសជាងមានការខ្វះចន្លោះណាមួយដែលធ្វើឱ្យការផ្តល់សេវាថែទាំសុខភាពដល់សមាជិករបស់ខ្លួនមិនបានត្រឹមត្រូវ និងមិនស្របតាមច្បាប់ផ្សេងៗ។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ចំនួន ១០ ចំណុចដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស. ក្នុងនោះមានដូចជា៖ មូលដ្ឋានសុខាភិបាលត្រូវសាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាលដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស.។ ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកជំងឺដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃអំពីកម្រិតនៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលកំណត់ដោយក្រសួងសុខាភិបាល និងត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និង ទាន់ពេលវេលា ជូនសមាជិក ប.ស.ស.៕

អត្ថបទដែលជាប់ទាក់ទង