**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់ដល់ការអនុវត្តផែនការយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួង ឱ្យបានកាន់តែប្រសើរ និងដោយខ្ជាប់ខ្ជួន បើទោះជាទទួលបានលទ្ធផលវិជ្ជមានយ៉ាងណាក៏ដោយ

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ ដើម្បីលើកទិសដៅការងារបន្ត ឆ្នាំថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវយុទ្ធសាស្រ្តអាទិភាព ៩ ចំនុច និង៣ អាទិភាព របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញចាប់ពីផ្តើមអាណត្តិទី៧ ក្នុងការបន្តអនុវត្តវិធានការគន្លឹះ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងក្រមសីលធម៌ ឥរិយាបថ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវការគោរព គួរសម និងសេចក្តីថ្លៃថ្លូរ ដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងឱកាសដើមឆ្នាំថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារ ១). ការរៀបចំផែនការ យុទ្ធសាស្រ្ត វិធីសាស្រ្ត ដើម្បីស្របទៅតាមបច្ចុប្បន្នភាពថ្មី និងការវិវត្តន៍តាមបរិបទថ្មី ២). ការផ្តោតសំខាន់ទៅលើការងារអាទិភាពក្នុង២០២៥ រួមមាន៖ ជំងឺមហារីក សុខភាពបឋម សុខភាពមាតា និងទារក ត្រូវដាក់ផែនការកាត់បន្ថយអត្រាឈឺ និងស្លាប់ ៣). ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ឆ្នាំ២០២៥ ត្រូវពង្រឹង និងបង្កើនសហប្រតិបតិ្តជាមួយដៃគូ និង៤). ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដោយមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះ ត្រូវបន្តបាញ់ថ្នាំសម្លាប់មូស លុបបំបាត់ជម្រកមូស និងត្រូវបង្កើនសកម្មភាពការអប់រំផ្សព្វផ្សាយសុខភាពបន្ថែម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យជាតិ ត្រូវបន្តក្នុងការចុះជួយពង្រឹង តាមរយៈសម្ព័ន្ធមេត្រីភាព ជាមួយមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីជួយគាំទ្របច្ចេកទេស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីសុខាភិបាល បម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព ត្រូវបន្តពង្រឹង និងពង្រីកនូវភាពជាដៃគូ ក្នុងក្របខណ្ឌកិច្ចសហការ អន្តរផ្នែក អន្តរវិស័យ និងកិច្ចសហប្រតិបត្តិការភាគី ពហុភាគី ឱ្យមានការចូលរួមពីដៃគូបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ សូមបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការងារ និងស្មារតីទទួលខុសត្រូវបន្ថែមទៀត ដើម្បីកាន់តែជំរុញការអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍ ៕

អត្ថបទដែលជាប់ទាក់ទង