**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យមើលទីតាំងស្ថានីយ៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើល ទីតាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង អមដំណើរដោយលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង បានបង្ហាញភូមិសាស្ត្រនៃការអនុវត្តគម្រោងជូន ឯកឧត្តម អភិបាលខេត្តបាត់ដំបង ជ្រាបថា វិសាលភាពគម្រោងទំហំតំបន់សេវាកម្មនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់៖គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន៦១២,៣៤ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ ព្រែកព្រះស្តេច និង សង្កាត់រត្តនះ។ ផ្ទៃដីសំរាប់ សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ១០,០២ ហិកតា ជាមួយគ្នានេះផងដែរតាមផែនការគ្រោងទុកប្រព័ន្ធទាំងមូលនិងត្រូវអោយបំរើការក្នុងរយះពេល ២០ ឆ្នាំ។

ការងារអនុវត្តន៏ការតភ្ជាប់បណ្តាញទឹកកខ្វក់ចូលក្នុងប្រព័ន្ធ រួមមានការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ ចំនួន ៤៥៦០ ទីតាំង, ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមអគារពាណិច្ចកម្ម ចំនួន ១៧១ ទីតាំង និងសាងសង់បង្គន់ជូនគ្រួសារក្រីក្រ ចំនួន ៤០០ ទីតាំង។ កប់បណ្តាញទុយោប្រមូលទឹកកខ្វក់ ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ដែលមានជម្រៅ២ម៉ែត្រទៅ៦ម៉ែត្រ ប្រវែងសរុប ៣២.៥៦គីឡូម៉ែត្រ ប្រព័ន្ធទុយោរងសំរាប់ប្រមូលទឹកកខ្វក់តាមផ្ទះ ដែលមានជម្រៅ១ម៉ែត្រទៅ២ម៉ែត្រ ប្រវែងសរុប ៥៥.៧ គីឡូម៉ែត្រ។ កប់បណ្តាញទុយោដោយប្រើសម្ពាធរុញ បណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយ៍ខាងជើងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប ២៧៣៥ ម៉ែត្រ បណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយ៍ខាងត្បូងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប ៤០០០ ម៉ែត្រ។

លោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹងបានបន្តថា ការអនុវត្តការងារកន្លងមករួមមាន ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់, សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់, សាងសង់ផ្លូវបេតុងចូលទៅកាន់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និង ការជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ ដោយសរុបជារួមវឌ្ឍនភាពនៃការសាងសង់គិតត្រឹម ខែមករា ឆ្នាំ២០២៥ សម្រេចបាន៩៧ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង