**មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា ស្ញប់ស្ញែងចំពោះអង្គការ និងសប្បុរសជនដែលជួយសង់សាលារៀននៅកម្ពុជា**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា គូសរំលេចអំពីបញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់**កងទ័ពជើងគោកកម្ពុជា-សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ជូនដល់មន្ត្រីកាកបាទក្រហមកម្ពុជា**គ.ជ.ប ជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះ​ឈ្មោះ​ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោ​តសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរនិងតែងតាំង ឯកឧត្តម សុខ សំអាង ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល មកជា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា**កម្ពុជាថ្លែងអំណរគុណអាមេរិក ដែលផ្តល់ឡើងវិញសម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម ដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងសមត្ថភាព**ឯកឧត្តម សោម អូន ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រដេរស្បែកជើង សួ ហ្វែនស៊ី លេឌើរ ហ្គូដ មេនូហ្វេកឆឺរើ ឯ.ក ស្ថិតក្នុងសង្កាត់ចោមចៅទី២**ឯកឧត្តម លី សុធា ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ខ្វលីធី តេក្សស្ទីល ខូ អែលធីឌី ស្ថិតក្នុងសង្កាត់ចោមចៅទី១**អភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅរដ្ឋបាលស្រុកពាមជរ**បទវិភាគ៖ភាគីអាមេរិកដាក់កំហិតទៅលើ “ការវិនិយោគទៅមក”ជាមួយប្រទេសចិន វាពិតជាបំផ្លាញទាំងផលប្រយោជន៍ខ្លួនឯងនិងអ្នកដទៃ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ២០២៤ សម្រាប់ប្រទេសកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ សញ្ញាបត្រដែលសិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបានពេលនេះ ជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ**តំបន់ព្រៃសហគមន៍ចង្រ្កានរយនៅខេត្តសៀមរាប ផ្តល់កន្លែងសម្រាប់ការលំហែបៃតង ដូចជាបោះតង់ គយគន់សម្រស់ធម្មជាតិ និងជីវិតសត្វព្រៃ**អង់គ្លេស ប្រកាសហាមឃាត់បុគ្គលទាំងឡាយណាដែលផ្តល់ការគាំទ្រ ឬជាប់បំណុលទ្រព្យសម្បត្តិជាមួយរដ្ឋរុស្ស៊ី ចូលមកក្នុងប្រទេសខ្លួន**អ៉ីស្រាអែល បញ្ជូនរថក្រោះចូលតំបន់ West Bank ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ**ក្រសួងប្រៃសណីយ៍ អញ្ជើញក្រុមហ៊ុនចំនួន២ ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ**និយតករសុវត្ថិភាពអនឡាញរបស់អូស្ត្រាលី ពិន័យកម្មវិធី Telegram ប្រមាណ ៦៤ម៉ឺនដុល្លារ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំណត់គោលការណ៍ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី ៨០ភាគរយឱ្យថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៥ តទៅ ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការសុីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺដោយយោងទៅលើភាពចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែលទាមទារចាំបាច់នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់អនុវត្តតួនាទីភារកិច្ចបម្រើសេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា លោកបណ្ឌិតអ្នកនាំពាក្យរង បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងផ្ដោតលើការពង្រឹងគុណភាពមន្រ្តីដែលមានស្រាប់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយជំរុញទាំងការបណ្ដុះបណ្ដាលផ្ទៃក្នុងតាមអង្គភាពនីមួយៗ និងកម្មវិធីអប់រំបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដោយភ្ជាប់ទៅនឹងបរិបទនៃការងារឌីជីថល។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសអំពីលទ្ធផលនៃការប្រឡងក្របខ័ណ្ឌនគរបាលជាតិបំពេញជួស ដោយក្នុងចំណោមបេក្ខជនសរុប មានបេក្ខជនប្រឡងជាប់ប្រមាណ ៧០០ នាក់ សម្រាប់ក្របខ័ណ្ឌនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលស្ថិតក្នុងមូលដ្ឋានកំណើតរបស់ពួកគេ និងជាច្រើនអ្នកទៀតនៅតាមអធិការដ្ឋាន និងស្នងការដ្ឋាននគរបាល។ នេះជាសមិទ្ធផលថ្មីមួយនៃការពង្រាយធនធានមនុស្សដែលជាកូនចៅប្រជាពលរដ្ឋ ទៅដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលត្រង់មុំធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង