ឯកឧត្ដម សាយ សំអាល់ ចុះពិនិត្យស្ថានភាពរស់នៅរបស់គ្រួសារកងទ័ព ទទួលបានដីសម្បទានសង្គមកិច្ចនៅភូមិតាមាន់សែនជ័យ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនកងទ័ពទទួលបានដីសម្បទានសង្គមកិច្ចភូមិតាមាន់សែនជ័យ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អមដំណើរដោយ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ។
ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានស្វាគមន៍យ៉ាងកក់ក្តៅដំណើអញ្ជើញ របស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អញ្ជើញចុះ សួរសុខទុក្ខ កងទ័ពនិងចែកអំណោយជូនគ្រួសារទ័ពនៅភូមិតាមាន់សែនជ័យ រួចឯកឧត្តម បានអញ្ជើញបន្តដំណើទៅទស្សនាប្រាសាទតាមាន់ និងប្រាសាទដំរីទ្រោមផងដែ៕