**សម្ដេចតេជោ៖ សម្រាប់កម្ពុជា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុត**មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា ស្ញប់ស្ញែងចំពោះអង្គការ និងសប្បុរសជនដែលជួយសង់សាលារៀននៅកម្ពុជា**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា គូសរំលេចអំពីបញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់**កងទ័ពជើងគោកកម្ពុជា-សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ជូនដល់មន្ត្រីកាកបាទក្រហមកម្ពុជា**គ.ជ.ប ជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះ​ឈ្មោះ​ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោ​តសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរនិងតែងតាំង ឯកឧត្តម សុខ សំអាង ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល មកជា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា**កម្ពុជាថ្លែងអំណរគុណអាមេរិក ដែលផ្តល់ឡើងវិញសម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម ដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងសមត្ថភាព**ឯកឧត្តម សោម អូន ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រដេរស្បែកជើង សួ ហ្វែនស៊ី លេឌើរ ហ្គូដ មេនូហ្វេកឆឺរើ ឯ.ក ស្ថិតក្នុងសង្កាត់ចោមចៅទី២**ឯកឧត្តម លី សុធា ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ខ្វលីធី តេក្សស្ទីល ខូ អែលធីឌី ស្ថិតក្នុងសង្កាត់ចោមចៅទី១**អភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅរដ្ឋបាលស្រុកពាមជរ**បទវិភាគ៖ភាគីអាមេរិកដាក់កំហិតទៅលើ “ការវិនិយោគទៅមក”ជាមួយប្រទេសចិន វាពិតជាបំផ្លាញទាំងផលប្រយោជន៍ខ្លួនឯងនិងអ្នកដទៃ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ២០២៤ សម្រាប់ប្រទេសកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ សញ្ញាបត្រដែលសិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបានពេលនេះ ជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ**តំបន់ព្រៃសហគមន៍ចង្រ្កានរយនៅខេត្តសៀមរាប ផ្តល់កន្លែងសម្រាប់ការលំហែបៃតង ដូចជាបោះតង់ គយគន់សម្រស់ធម្មជាតិ និងជីវិតសត្វព្រៃ**អង់គ្លេស ប្រកាសហាមឃាត់បុគ្គលទាំងឡាយណាដែលផ្តល់ការគាំទ្រ ឬជាប់បំណុលទ្រព្យសម្បត្តិជាមួយរដ្ឋរុស្ស៊ី ចូលមកក្នុងប្រទេសខ្លួន**អ៉ីស្រាអែល បញ្ជូនរថក្រោះចូលតំបន់ West Bank ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ**ក្រសួងប្រៃសណីយ៍ អញ្ជើញក្រុមហ៊ុនចំនួន២ ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ

តើអ្វីទៅជាការទទួល និងផ្តល់សេវាត្រឹមត្រូវរវាងសមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល?

ភ្នំពេញ៖ តើអ្វីទៅជាការទទួល និងផ្តល់សេវាត្រឹមត្រូវរវាងសមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល ប្រាកដណាស់គ្រប់សមាជិក ប.ស.ស. ត្រូវតែទទួលបានសេវាដូចខាងក្រោម៖

-សមាជិក ប.ស.ស. ត្រូវតែទទួលបានការពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាល មុនពេលគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យបើកថ្នាំ

-សមាជិក ប.ស.ស. ទាំងអស់មិនត្រូវទទួលថ្នាំ ឬទទួលទានថ្នាំ ដោយមិនទាន់បានពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាលនោះឡើយ

-សមាជិក ប.ស.ស. ត្រូវហ៊ានសួរទៅកាន់គ្រូពេទ្យ ពេលគ្រូពេទ្យបើកផ្តល់ថ្នាំដោយមិនបានពិគ្រោះ ឬពិនិត្យជំងឺត្រឹមត្រូវ

-គ្រូពេទ្យព្យាបាល ត្រូវផ្តល់ការព្យាបាលត្រឹមត្រូវជូនសមាជិក ប.ស.ស. ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល

-គ្រូពេទ្យព្យាបាល ត្រូវណែនាំសមាជិក ប.ស.ស. ដែលត្រូវទទួលសេវា ឱ្យបានយល់ច្បាស់ពីសិទ្ធិទទួលបានសេវាប្រកបដោយភាពត្រឹមត្រូវ

-គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំឱ្យសមាជិក ប.ស.ស. ដោយមិនបានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ

បញ្ជាក់៖ ក្នុងករណីរកឃើញថា សមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល បានសមគំនិតគ្នាដោយចេតនា ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ណាមួយពី ប.ស.ស. នោះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តវិធានការរួមមាន៖
-សម្រាប់សមាជិក ប.ស.ស. នឹងត្រូវលុបឈ្មោះចេញពី ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស. បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម

-ដោយឡែកសម្រាប់មូលដ្ឋានសុខាភិបាលដៃគូ នឹងត្រូវផ្តាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស. ទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម

-ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

ចូលរួមទាំងអស់គ្នា ដើម្បីពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ឱ្យមាន គណនេយ្យភាព សុចរិតភាព តម្លាភាព និងនិរន្តរភាព នៃការផ្តល់សេវារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង