**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ**សម្តេចតេជោ ហ៊ុន សែន កើតកូវីដ១៩**សម្តេចធិបតី ផ្តល់គោលការណ៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះថ្នាក់ និងទាក់ទាញទេសចរ**រដ្ឋមន្រ្តីបរិស្ថាន៖ EIA មិនមែនជាអង្គភាពរកប្រាក់ តែជាអង្គភាពអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះសុខភាពបរិស្ថាន និងប្រជាជនកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**នាយឧត្តមសេនីយ៍ ស ថេត ជួបពិភាក្សាការងារជាមួយ ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ**អង្គភាពស៊ីម៉ាក់ ដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ដើម្បីគាំទ្រផ្តល់សុវត្ថិភាពសម្រាប់ដំណើរការជីកព្រែកហ្វូណនតេជោ**សមយុទ្ធបាញ់គ្រាប់ពិតដោយនាវាកងទ័ពជើងទឹកចិន នៅសមុទ្ទ Tasman បានបង្ខំឱ្យជើងហោះហើរចំនួន៤៩ផ្លាស់ប្ដូរផ្លូវ**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប**រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់៖ រុស្ស៉ីនឹងមិនអាចវិលត្រឡប់មកចូលរួមក្នុង ក្រុមប្រទេស G7 វិញ តាមបំណងរបស់លោក ដូណាល់ ត្រាំ ឡើយ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់**ទេសរដ្ឋមន្រ្តី គន់ គីម បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំធ្វើលំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥**ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់សេវាករដែលកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីសូមយកចិត្តទុកដាក់លើការបង្កើនស្ថិរភាព និងពង្រឹងគុណភាពការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជន**IMF៖ ការកាត់បន្ថយបន្ថែមទៀត អត្រាការប្រាក់គោលនយោបាយរបស់ថៃ នឹងជួយបង្កើនអតិរផណាដែលមានកម្រិតទាប និងបន្ធូរបន្ថយបន្ទុកសម្រាប់អ្នកខ្ចីក្នុងស្រុក**កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគីមួយចំនួន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក**នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភថវិកា១ពាន់ដុល្លារ ជូនមន្ដ្រីនគរបាលម្នាក់ ដែលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបចោរប្លន់ប្រដាប់អាវុធ នៅខេត្តកំពង់ចាម**គិតត្រឹមខែកុម្ភៈ ឆ្នាំនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង**ចិនមានបំណងលុបបំបាត់ការបំពុលបរិយាកាសនៅចុងឆ្នាំនេះ ខណៈអាជ្ញាធរបង្កើនកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងបញ្ហាបំពុល និងកាត់បន្ថយការបំភាយឧស្ម័នពុល**ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្នើឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ជួយជំរុញលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ប្រទេសចិនជំរុញឱ្យមានការចូលរួមជាសកលនៅក្នុងគំនិតផ្តួចផ្តើមច្បាប់មនុស្សធម៌អន្តរជាតិ

ឯកឧត្តម សុត រស្មី៖ ខេត្តស្ទឹងត្រែង មានសណ្ឋានដីជាតំបន់ខ្ពង់រាប ហើយមានប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង ១៦ហិកតា

ភ្នំពេញ៖ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង និងសហការី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យនេះគឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ទឹកសម្រាប់ប្រជាជនក្នុងការធ្វើកសិកម្មចម្រុះរួមមាន ការធ្វើស្រែប្រាំង និងដំណាំផ្សេងៗ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យទំនប់ទឹកអូរចាប ទំនប់ទឹកអូរពូក ទំនប់ទឹក ក២០ និងទំនប់ទឹកអូរខ្លី ដែលអាងទឹកទាំងនេះមានសមត្ថភាពស្តុកទឹកសរុបប្រមាណ ៥លានម៉ែត្រគូប និងជាប្រភពទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ១ ០០០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានសណ្ឋានដីជាតំបន់ខ្ពង់រាប ហើយមានប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងចំនួន ១៦ហិកតា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា និងអាទិភាពគន្លឹះមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា និងបានពិនិត្យមើលគម្រោងអភិវឌ្ឍន៍បន្ថែម ដែលអាចជួយលើកកម្ពស់វិស័យធនធានទឹកនៅក្នុងស្រុកសេសាន នៅពេលអនាគត។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការក៍បានណែនាំមន្ទីរត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់ធ្វើការអន្តរាគមន៍បន្ទាន់ក្នុងករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល៕

អត្ថបទដែលជាប់ទាក់ទង