**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ភាគីជប៉ុន បន្តកៀងគរអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ភាគីជប៉ុន បន្តកៀងគរអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានកាន់តែច្រើន ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចដែលកំពុងតែមានសក្កានុពលយ៉ាងខ្លាំង។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានទទួលបដិសណ្ឋារកិច្ច លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អញ្ជើញចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

តាមរយៈ នៃការចូលជួបសម្តែងការគួរសមផងដែរលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ក៏បានក្ដីរីករាយចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្ត ក្នុងដំណើររបស់លោក មកបំពេញបេសកកម្ម នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ។ លោកក៏បានមើលឃើញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសក្រោមដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ កាន់តែមានការរីកចម្រើន និងអភិវឌ្ឍជាខ្លាំង។ មួយវិញទៀត តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កម្ពុជា -ជប៉ុន ក៏កាន់តែមានភាពរឹងមាំ ស្អិតរមួតថែមទៀត។

លោក ក៏បានធ្វើការស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងរដ្ឋបាលខេត្ត ក្នុងការជួយគាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការ និងផ្តល់ព័ត៌មានមកការិយាល័យកុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ក្នុងនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតាំងពីដើមតែងតែផ្តល់ជំនួយជួយដល់ប្រទេសកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ ដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងទាំងវិស័យអប់រំនៅតាមរយៈការសាងសង់អគារសិក្សា វិស័យសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមនឹងផ្តល់ជំនួយដល់ការដោះមីននៅក្នុងប្រទេសកម្ពុជាជាដើម។ ក្នុងនាម រដ្ឋបាលខេត្ត ក៏នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋជប៉ុន ដែលមកស្នាក់នៅ ធ្វើការ និងវិនិយោគ នៅខេត្តបន្ទាយមានជ័យ ឱ្យបានល្អ។

ទន្ទឹមនឹងនោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវបន្ថែមតាមរយៈកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បន្តកៀងគរអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានច្រើនជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចដែលកំពុងតែមានសក្កានុពលយ៉ាងខ្លាំង មានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ដែល កំពុងដំណើការចេញ-ចូល ទំនិញជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានធុរកិច្ចជប៉ុន កំពុងចាប់អារម្មណ៍ និងបានមកស្វែងយល់អំពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ កាន់តែមានច្រើនឡើង។ ក្នុងនាមរដ្ឋបាលខេត្ត ក៏ស្វាគមន៍ និងសម្របសម្រួលធានាដល់ការការពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជនទាំងអស់តាមផ្លូវច្បាប់ ចំពោះអ្នកវិនិយោគជប៉ុន នឹងបង្កើនការគាំទ្រជំរុញល្បឿនកំណើន សេដ្ឋកិច្ចកម្ពុជាជារួម និងដោយឡែកខេត្តបន្ទាយមានជ័យ នឹងមានការឈានរីកចម្រើនឡើងយ៉ាងលឿនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង