**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតទៅនឹងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវមេដឹកនាំកាយរឹទ្ធិ នៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ១៥៥នាក់ ស្រី ៤៦នាក់ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង មន្ត្រីមកពីនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ និងអង្គភាពពាក់ព័ន្ធ។

តាមរយៈរបាយការណ៍របស់ឯកឧត្តម សាកលវិទ្យាធិការ និងជាមេកងឯកភាព នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញថា នេះជាលើកទី១ ដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញកាយរឹទិ្ធ និងបំពាក់កន្សែងកាយរឹទិ្ធដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ស្របតាមរចនាសម្ព័ន្ធគ្រប់គ្រងរបស់សាកលវិទ្យាល័យទាំងមូល ដោយបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សាកលវិទ្យាល័យក្នុងការបន្តរៀបចំវគ្គបណ្តុះបណ្តាល និងពិធីសច្ចាប្រណិធាន បំពាក់កន្សែងដល់និស្សិតទាំងអស់នាពេលបន្តបន្ទាប់ទៀត ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដោយការបញ្ចូលសកម្មភាពកាយរឹទិ្ធ ចូលរួមការពង្រឹងសកម្មភាពក្រៅម៉ោងសិក្សា ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សស្របតាមស្តង់ដាសាលារៀនគំរូ។
ការរៀបចំ “ក្លឹបកាយរឹទិ្ធ” នៅតាមសាលារៀន បានបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អ ព្រមទាំងជួយគាំទ្រដល់ក្រុមប្រឹក្សាកុមារកម្ពុជា ក្រុមប្រឹក្សាយុវជនកម្ពុជា និងការពង្រឹងការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងការជំរុញចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ដូចជាការបង្កើតក្លឹបសកម្មភាពយុវជន និងក្លឹបសិក្សាសម្រាប់ជួយបំប៉នបន្ថែមដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ ទាំងនេះ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការគាំទ្រសាលារៀនគំរូ និងប្រែក្លាយយុវជននិងកុមារទៅជាពលរដ្ឋល្អ ពលរដ្ឋសកល និង មានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។
បន្ថែមពីនេះ កាយរឹទិ្ធជាតិកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារនិងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងប្រធានកាយរឹទិ្ធជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើដោយស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់នៃសាកលវិទ្យាល័យជាតិបាត់ដំបង មន្ត្រីអប់រំមកពីគ្រប់​មជ្ឈដ្ឋានពាក់ព័ន្ធ ព្រមទាំងក្រុមការងារនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបានចំណាយពេលវេលាជួយបង្កលក្ខណៈគ្រប់យ៉ាង ជំរុញលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ឱ្យស្ម័គ្រចិត្តចូលរួមក្នុងចលនាកាយរឹទិ្ធជាតិកម្ពុជា ដើម្បីសម្រេចបានកំណើនសមាជិកភាពស្របតាមផែនការយុទ្ធសាស្រ្តរបស់កាយរឹទិ្ធជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨៥ ៣៥៦នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៩ ០១៦ នាក់ កាយរឹទិ្ធជំទង់ ១២៧ ៤៣១ នាក់ កាយរឹទិ្ធរៀមច្បង ២២ ៧៣៧ នាក់ មេដឹកនាំកាយរឹទិ្ធ ១៣ ៦៤៧ នាក់ និងសមាជិកកិត្តិយស ២ ៥២៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង