**អូស្ត្រាលី រក្សាជំហបន្តជំនួយ និងជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីគាំទ្រនិងធ្វើឱ្យប្រសើរឡើង នូវសេវាសុខាភិបាលនៅកម្ពុជា**ឱកាស! កងទ័ពជើងគោក ប្រកាសជ្រើសរើសពលទាហានថ្មី**រដ្ឋមន្ត្រីក្រសួងអប់រំ៖ បច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកនៅក្នុងការលើកកម្ពស់លទ្ធផលសិក្សា ជំរុញការប្រើប្រាស់វិធីសាស្រ្តបង្រៀន**រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទិសដៅក្នុងការធ្វើការកែទម្រង់សាលារៀន ដែលជាការងារចាំបាច់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់មធ្យមសិក្សា**រដ្ឋមន្ត្រីក្រសួងអប់រំ៖ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១**ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ការអភិវឌ្ឍវិស័យអប់រំ គឺជាការងាររួមទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ**សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគាំទ្រ ឯកឧត្ដម អ៊ុំ រាត្រី ជាប្រធានក្នុងអាណត្តិថ្មី**ប្រមុខរាជរដ្ឋាភិបាល ឲ្យពិនិត្យបានហ្មត់ចត់ចំពោះការលក់ ភេសជ្ជៈផ្អែម ក្នុងសាលារៀន**សម្តេចធិបតី ផ្តាំទៅអភិបាលខេត្តទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកសាលា និងគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅឲ្យមន្ទីរជំនាញ**សម្ដេចធិបតី ផ្ដល់គោលការណ៍ឲ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីបញ្ចប់ស្ដង់ដាពីរនៅក្នុងវិស័យអប់រំរបស់រដ្ឋ**សម្តេចធិបតី៖ បញ្ហាខ្វះអាគារសិក្សា ក្នុងវិស័យអប់រំ មិនត្រូវឱ្យក្លាយជាឧបស័គ្គរាំងខ្ទប់ ដល់ការសិក្សានោះឡើយ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំការងារគន្លឹះដើម្បីដោះស្រាយបញ្ហាចរាចរណ៍ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងកុងត្រា ដល់គ្រូកិច្ចសន្យា រយៈពេល ២ឆ្នាំ ដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តផ្តល់អាទិភាពជ្រើសរើសគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន ប្រកបដោយគុណភាព**ប្រមុខរាជរដ្ឋាភិបាល គាំទ្រចំពោះការបង្រៀនបន្ថែមម៉ោងសម្រាប់សាលារៀនបឋមសិក្សានៅទូទាំងប្រទេស**នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋ កុំមានការយល់ច្រឡំនៅពេលដែលផ្ដល់ប្រាក់ខែបន្ថែម ដល់គ្រូបង្រៀនចូលនិវត្តន៍**សម្ដេចធិបតី៖ ក្នុងសាលារៀននីមួយៗមានតួអង្គបីសំខាន់ គឺគណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូបង្រៀន**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងវិស័យអប់រំនេះ គឺត្រូវបន្តខិតខំធ្វើជាប្រចាំ ពិសេសគ្រូបង្រៀនត្រូវផលិតកូនសិស្ស ដែលមានគុណភាព**ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២ ៨៤៤លើក ថយចុះ ៤៧៣លើក ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣ ៣១៧លើក**សមាជិកសហភាពអឺរ៉ុប នៃស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជា និងក្រសួងសេដ្ឋកិច្ច ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមគ្នា

ប្រធានាធិបតីហ្វីលីពីន ប្រកាសក្តែងៗថា បើចិនចង់ឱ្យហ្វីលីពីនដកប្រព័ន្ធមីស៊ីល Typhon ត្រឡប់ទៅអាមេរិកវិញ ចិនត្រូវឈប់តាមយាយីហ្វីលីពីនជាមុន

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានប្រកាសក្តែងៗកាលពីថ្ងៃទី៣០មករាថា ប្រសិនបើចិនចង់ឱ្យហ្វីលីពីនដកប្រព័ន្ធមីស៊ីល Typhon ត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ នាគរាជអាស៊ីចិនត្រូវឈប់តាមយាយីហ្វីលីពីនជាមុន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ម៉ាកូស លើកឡើងថា លោកនឹងប្រគល់ប្រព័ន្ធមីស៊ីល Typhon ទៅសហរដ្ឋអាម៉េរិកវិញ ប្រសិនបើចិនបញ្ឈប់អាកប្បកិរិយាឈ្លានពាន និងការទាមទារទឹកដីនៅសមុទ្ទចិនខាងត្បូង។ លោកបន្តថា«ខ្ញុំមិនយល់ពីការអត្ថាធិប្បាយរបស់ចិនលើប្រព័ន្ធមីស៊ីល Typhon សោះឡើយ។ យើងមិនបានរិះគន់លើប្រព័ន្ធមីស៊ីលរបស់ពួកគេទេ ហើយប្រព័ន្ធមីស៊ីលរបស់ពួកគេមានថាមពលខ្លាំងជាងអ្វីដែលយើងមានដល់រាប់ពាន់ដង»។

ប្រមុខរដ្ឋហ្វីលីពីនរូបនេះបន្ថែមថា«នេះជាកិច្ច​ព្រមព្រៀង​ជាមួយ​ចិន៖ ឈប់​ទាមទារ​ទឹកដី​របស់យើង ឈប់​យាយី​អ្នក​នេសាទ​របស់យើង ឈប់​បើកបុកកប៉ាល់របស់យើង ឈប់ប្រើ​កាណុង​បាញ់​ទឹក ​និងបាញ់​ឡាស៊ែរ​​លើ​ប្រជាជន​យើង ហើយ​បញ្ឈប់​អាកប្បកិរិយា​ឃោរឃៅ និង​បង្ខិត​បង្ខំ​របស់​អ្នក​ នោះខ្ញុំនឹងដក​ប្រព័ន្ធមីស៊ីល Typhon ចេញវិញ»។

រដ្ឋធានីប៉េកាំងដែលទាមទារអធិបតេយ្យភាពលើសមុទ្ទចិនខាងត្បូង ស្ទើរតែទាំងអស់ បានចោទប្រកាន់នាវាហ្វីលីពីនម្ដងហើយម្ដងទៀតថា បានរំលោភបំពានលើទឹកដីរបស់ខ្លួន។ ទំនាក់ទំនងទ្វេភាគីរវាងចិន និងហ្វីលីពីន ស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាម្ដងហើយម្ដងទៀត និងការតវ៉ាការទូតដ៏ក្ដៅគគុក។

គួររំឭកថា ប្រព័ន្ធមីស៊ីល Typhon ត្រូវបានដាក់ពង្រាយដោយកងកម្លាំងសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសហ្វីលីពីន កាលពីខែមេសាឆ្នាំមុន ជាផ្នែកមួយនៃសមយុទ្ធយោធា Balikatan។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា ​ប្រព័ន្ធមីស៊ីលនេះ ត្រូវផ្លាស់ទីទៅកាន់ទីតាំងថ្មីនៅក្នុងប្រទេសហ្វីលីពីន ដែលកៀកទៅនឹងកោះតៃវ់ាន់៕

អត្ថបទដែលជាប់ទាក់ទង