**ឧត្តមសេនីយ៍ទោ សែម រតនា ក្រើនរម្លឹកដល់កម្លាំងមួកខៀវកម្ពុជា បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ**ក្រុមគ្រួសាររបស់ពលករខ្មែរនៅកូរ៉េ ផ្តាំកូនចៅគ្រប់ៗគ្នាកុំចូលរួមក្នុងបាតុកម្មឱ្យសោះ សូមរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង**ឯកឧត្តម ជា សុមេធី អញ្ជើញប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូនិធិជនពិការ ខេត្តព្រះសីហនុ**មនុស្សជាច្រើនសម្បើមនៅក្នុងប្រទេសឥណ្ឌា ប្រមូលផ្តុំគ្នាចូលរួមនៅថ្ងៃចុងក្រោយនៃពិធីបុណ្យសាសនាហិណ្ឌូ «Maha Kumbh Mela»**មន្ត្រីជំនាញក្រសួងបរិស្ថាន ចុះត្រួតពិនិត្យនិងរកឃើញថារោងចក្រកែឆ្នៃស្បែក CS TAN CO., LTD. បានបូមបង្ហូរសំណល់រាវមានពណ៌និងសារធាតុខ្លាញ់ចូលសមុទ្រដោយផ្ទាល់នៅឃុំកែវផុស ស្រុកស្ទឹងហាវ**ឯកឧត្ដម ហួត ហាក់៖ ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ**ឯកឧត្ដម ហួត ហាក់៖ អង្គសន្និបាតក្រសួងទេសចរណ៍បានស្នើសុំពិចារណាផ្តល់ការលើកលែងការ ពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រប់រដូវកាលបៃតង**ឯកឧត្ដម ហួត ហាក់៖ អង្គសន្និបាតក្រសួងទេសចរណ៍បានស្នើឱ្យរដ្ឋាភិបាលជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗ មកថតនៅកម្ពុជា**រដ្ឋមន្ដ្រីទេសចរណ៍ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានសម្រួល កម្រៃសិទ្ធិហោះហើរតែម្ខាង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិ ចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ**ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងវិស័យទេសចរណ៍ ត្រូវចេះទទួលយកការរិះគន់**ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួនឡើយ**សម្ដេចបវរធិបតី ស្នើឲ្យមានសកម្មភាពទេសចរណ៍ពេលរាត្រី តាមទីសាធារណៈ នៅរាជធានីខេត្តនានា ដើម្បីបង្កើនការទាក់ទាញទេសចរ**សម្ដេចធិបតី ជំរុញទូតកម្ពុជានានានៅបរទេស ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរមកទស្សនាកម្ពុជា**សម្ដេចធិបតី ណែនាំអាជ្ញាធរគ្រប់ជាន់​ថ្នាក់កុំមើលស្រាលរឿងរ៉ាវតូចតាចលើវិស័យទេសចរណ៍ ខណៈបញ្ហាតូចក៏អាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាបានដែរ**នាយករដ្ឋមន្រ្ដី ជំរុញឲ្យក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ភាពយន្ត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញពាក្យស្លោកបន្ថែមមួយឃ្លាថា «ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព»**សម្ដេចបវរធិបតី លើកទឹកចិត្តឲ្យពលរដ្ឋ និងអ្នកបង្កើតមាតិកា ចូលរួមផ្សព្វផ្សាពីសក្ដានុពលទេសចរណ៍កម្ពុជា ឱ្យបានច្រើនទៅកាន់ពិភពលោក**ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យរួមគ្នាថែរក្សាសន្ដិភាព ខណៈបើគ្នានសន្ដិភាព កម្ពុជាក៏មិនអាចមានភ្ញៀវទេសចរមកទស្សនាដែរ

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល បន្ថែមទៀត

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។

ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ដែលបានអញ្ជើញមកកាន់វិមានរដ្ឋសភា ជាថ្មីម្តងទៀត ខណៈដែល សម្តេច ធ្លាប់បានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត កាលពីចុងឆ្នាំ២០២៣ នៅពេលដែលសម្តេចទើបត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៧។

សម្តេចប្រធានរដ្ឋសភាបានរំលឹកថា កាលពីជំនួបលើកមុន ឯកឧត្តម ឯកអគ្គរដ្ឋទូត បានផ្តួចផ្តើមគំនិតអំពីការចងក្រងក្រុមនិស្សិតកម្ពុជាដែលបានទទួលការសិក្សានៅប្រទេសអាស៊ែបៃហ្សង់ (Alumni)។ សមាគមនិស្សិតនៅដើរតួសំខាន់មួយចំណែកទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភា សម្តេចគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ។ នាពេលបច្ចុប្បន្ន មានសមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅបរទេសជាច្រើនដូចជា សមាគមអតីតនិស្សិតអូស្រ្តាលី ជប៉ុន សឹង្ហបូរី អង់គ្លេស និងកូរ៉េ ជាដើម។

ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចមហារដ្ឋសភាធិការធិបតី តែងតែឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម។ សម្តេចក៏ដូចជារដ្ឋសភាទំាងមូល បានសហការយ៉ាងល្អជាមួយស្ថានទូតសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំនៅកម្ពុជា ទោះបីស្ថានទូតមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាមយ៉ាងណាក្តី។ កិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា បានលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការរីកចម្រើននិងរឹងមាំជាលំដាប់ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលបន្តបេសកកម្មពីសម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតដោយនៅក្នុងនោះ បានសន្យាថានឹងកៀរគរអ្នកវិនិយោគអាស៊ែបៃហ្សង់ មកកម្ពុជាបន្ថែមទៀត។

សូមរំលឹកថាកាលពីឆ្នាំ២០២២ កន្លងទៅ រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទំាងពីរ ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ សភាកម្ពុជា និងអាស៊ែបៃហ្សង់ តែងបានសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរសភាទាំងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ ជាអាទិ៍ អន្តរសភាអាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) វេទិកាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement/NAM) និងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF)។

សម្ដេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស្និទ្ធស្នាលបន្ថែមទៀត សភាទាំងពីរគួរបន្ដជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំសភា ក្រុមមិត្ដភាពរដ្ឋសភា និងគណៈកម្មការជំនាញផងដែរ។

ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ពិតជាមានសារៈសំខាន់ដែលមិនត្រឹមតែរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង ចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរដែលមានរយៈពេល ៣០ ឆ្នាំប៉ុណ្ណោះទេ ហើយថែមទាំងបានរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងសកលលោកថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង