**ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់៖ ពេលធ្វើការជាមួយសម្ដេចធិបតី នៅក្រៅប្រទេសបានមើលឃើញពីគុណសម្បត្តិដ៏វិសេសវិសាលក្នុងនាមជាអ្នកដឹកនាំ គឺសម្តេចមានសមត្ថភាពខ្ពស់ណាស់**លោក ដូណាល់ ត្រាំ នឹងដកហូតអាជ្ញាបណ្ណដែលផ្តល់ដោយលោក ចូ បៃឌិន ទៅឱ្យក្រុមហ៊ុនប្រេង Chevron ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រឡប់មកវិញ**ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទាហានអង់គ្លេស “អាចថែរក្សាខ្លួនឯងបាន”**ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និយាយថា ការដំឡើងពន្ធ២៥ភាគរយលើទំនិញម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា**រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់៖ ប្រទេសចិនបានយល់ព្រមពិចារណា លើការព្រួយបារម្ភដែលយោធា របស់ខ្លួនមិនបានផ្តល់ការជូនដំណឹង ឱ្យបានគ្រប់គ្រាន់ មុនពេលធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹក រវាងនូវែលសេឡង់ និង អូស្ត្រាលី**ប្រធានាធិបតីបារាំង លោក Emmanuel Macron បរាជ័យក្នុងការធានានូវសន្តិសុខ ជាក់លាក់ណាមួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន**ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ​ និងក្រសួងសុខាភិបាល ជួបជុំគ្នាដើម្បីពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល»**បណ្ឌិត កៅ ថាច ស្នើ IFAD បន្តជួយគាំទ្រដល់បេសកកម្មរបស់ ធនាគារ ARDB**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ធនាគារពិភពលោក ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំកម្ពុជា ជាងមួយទសវត្សមកនេះ**គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា**រដ្ឋមន្ត្រី ហួត ហាក់៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកិត្តិនាមកម្ពុជា**ចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រី៩នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងសែនមនោរម្យ**បណ្ឌិត កៅ ថាច ចូលរួមធ្វើបទអន្តរាគមក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន នៅអាហ្វ្រិកខាងត្បូង**ឧត្តមសេនីយ៍ទោ សោម ស៊ុន អប់រំប្រជានេសាទ កុំឱ្យប្រើប្រាស់ឧបករណ៍ និងធ្វើសកម្មភាពនេសាទខុសច្បាប់ដែលធ្វើឱ្យបាត់បង់ធនធានមច្ឆាជាតិ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ**រដ្ឋមន្រ្តី ឈាង រ៉ា៖ សុខភាព និងសុខុមាលភាពស្រ្តី ជារឿងសំខាន់ ដែលជាកម្លាំងចលករមួយមិនអាចខ្វះបាន**ក្រសួងមហាផ្ទៃ ជូនដំណឹងដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា**ប្រធានាធិបតីបេឡារុស្ស៖ រុស្ស៊ីប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាពសហភាពអឺរ៉ុបណាមួយនៅអ៊ុយក្រែន**កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់មីស៊ីលយុទ្ធសាស្ត្រ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន និង ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏ អង្គការមូលនិធិកុមារកម្ពុជា (CCF)

នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយនិងយុទ្ធសាស្ត្រ សហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី

ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែក ខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គគោលនយោបាយនិងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគីរី សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិខេត្ត និងតំណាងអង្គការWWF ប្រមាណ២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាមឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

ជាមួយគ្នានេះ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ បានជំរុញគ្រប់អ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី បន្តគាំទ្រយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធនាការនានារបស់ក្រសួងជាពិសេស «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបន្តជំរុញវិធានការ៣កុំ ចំពោះសំណល់«កុំបោះ កុំដុត និងកុំ កប់»សំណល់ប្លាស្ទិក។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណង៖ ១- ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ២- ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត ៣- ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍ និង៤-កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕

អត្ថបទដែលជាប់ទាក់ទង