**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញទិសដៅដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការអប់រំ គឺជាកូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត**ឃាត់ខ្លួនបុរសលក់ស៊ីមកាតម្នាក់ ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកទិញ ដោយជនល្មើសយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ**រដ្ឋបាលខេត្តសៀមរាប ណែនាំចំនួន​ ៩ចំណុចស្តីពីការធ្វើចរាចររបស់យានយន្តគ្រប់ប្រភេទ​ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន អនាម័យ នៅក្នុងក្រុងសៀមរាប**ប.ស.ស. ជូនដំណឹងស្តីពី ការទប់ស្កាត់ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការបង់ភាគទានរបបសន្តិសុខសង្គម មកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)នៃក្រសួងការងារ**ក្រសួងការបរទេសអាមេរិកប្រកាសថា សហរដ្ឋអាមេរិក បានសម្រេចចិត្ត កាត់បន្ថយសឹងតែទាំងអស់ នូវកម្មវិធីជំនួយនិងអភវិឌ្ឍន៍បរទេសទាំងឡាយរបស់ទីភ្នាក់ងារ USAID**ចិនប្រកាសប្រឆាំងនឹងការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធបន្ថែម១០ភាគរយ លើការនាំចូលរបស់ចិន**ប្រទះឃើញវត្តមានសត្វទន្សោងមួយហ្វូង កំពុងដើរ រកចំណីយ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើសន្និសីទដើម្បីពិគ្រោះពិភាក្សាអំពីរបាយការណ៍ការងាររដ្ឋាភិបាល ក្រោមអធិបតីភាពលោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន**ឆ្ពោះទៅរកភាពវៃឆ្លាត ឆ្ពោះទៅអនាគត! ការប្រកួតបច្ចេកវិទ្យាមនុស្សយន្តពិភពលោកនិងការប្រកួតរត់ប្រណាំងសុខនយន្តលើកដំបូងរបស់ CMG បានចាប់ដំណើរការ**ទេសរដ្ឋមន្ត្រី គន់ គីម ប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន**វៀតណាម សន្យាគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនឯកឧត្ដម អៀង ពិសី ជានាយករងខុទ្ទកាល័យ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន**អភិបាលខេត្តព្រៃវែង ណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរ ធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ ជូនពលរដ្ឋ**ឯកឧត្ដម វង សូត៖ យើងត្រូវរួមគ្នារក្សាសុខសន្តិភាព ឲ្យគង់វង្សទោះបីលះបង់ក្នុងតំលៃណាក៏ដោយ**ឯកឧត្ដម វង សូត ចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រុចឆ្មារ**សមាជិកសភាបក្សប្រឆាំងកំពូលថៃ៖ កិច្ចខិតខំប្រឹងប្រែងកំពុងបន្តផ្តោតលើការបង្ក្រាបប្រតិបត្តិការឆបោក តាមព្រំដែនថៃ-មីយ៉ាន់ម៉ា អាចសង្គ្រោះមនុស្សមួយចំនួនតូចប៉ុណ្ណោះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម

ភ្នំពេញ៖ ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញសេចក្តីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺ កុមារ ដែលជាទំពាំងស្នងឫស្សី មានអាយុក្រោម ១២ឆ្នាំ ដែលចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែម នាពេលអនាគត។

ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ ដោយសារពួកគេ ចូលចិត្តទទួលទានភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ប្រសិនបើកុមារអាយុក្រោម ១២ឆ្នាំទាំងអស់ ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូបចុករសជាតិផ្អែម ដូចពេលបច្ចុប្បន្ននេះទេ នៅពេលពួកគេឈានឡើងដល់អាយុចន្លោះពី ២២ ដល់ ២៥ឆ្នាំ ស្មើនឹង ១ ភាគ ៣ អាចមានហានិភ័យខ្ពស់ កា្លយជាអ្នកជំងឺទឹកនោមផ្អែម ដែលមានលក្ខណៈយូរអង្វែង ដាក់បន្ទុកសេដ្ឋកិច្ចធ្លាក់លើគ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានក្រើនរម្លឹកដល់ឳពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសនាយកសាលា នាយិកា ដែលជាគណៈគ្រប់គ្រង ឱ្យជួយអប់រំណែនាំពីប៉ះពាល់ទឹកផ្អែមដល់កុមារ ក្នុងម៉ោងសិក្សា ស្របតាមវិធានការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កន្លងទៅ ដើម្បីឱ្យកុមារ មានការយល់ដឹង ចៀសវាងក្លាយជាអ្នកជំងឺទឹកនោមផ្អែម។

ក្រៅពីសារក្រើនរម្លឹកខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំសារជាថ្មីដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឱ្យចូលរួមសហការរាយការណ៍ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ផ្តល់សេចក្តីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា កម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីធានាលើកកម្ពស់ស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង