អគ្គនាយក ARDB ជំរុញឲ្យបងប្អូនប្រជាកសិកររៀបចំផែនការដាំដុះដេីម្បីឆ្លេីយតបតាមតម្រូវការទីផ្សារ និងរដូវកាល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចុះពិនិត្យ មើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់បងប្អូនប្រជាកសិករក្នុងសហកមន៍កសិកម្មទំនេីប បន្លែផ្ទះសំណាញ់ត្រាំកក់ ក្នុងនោះមានបន្លែដូចជា៖ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ សាលាដ និងប៉េងប៉ោះ ជាដើម ដែលមានមូលដ្ឋាន នៅឃុំត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឲ្យបងប្អូនប្រជាកសិកររៀបចំផែនការដាំដុះដេីម្បីឆ្លេីយតបតាមតម្រូវការទីផ្សារ និងរដូវកាល ដោយត្រូវខិតខំដាំដុះទៅតាមបច្ចេកទេសកសិកម្មបន្លែក្នុងផ្ទះសំណាញ់ ដេីម្បីទទួលបានលទ្ធផលល្អ និងគាំទ្រពីអ្នកប្រើប្រាស់ ៕