**អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសិស្សានុសិស្ស យុវជន ស្រឡាញ់វិស័យកីឡា ដើម្បីរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម**សម្តេច ម៉ែន សំអន ថ្លែងថា វិស័យទេសចរណ៍ គឺជាកត្តាជម្រុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់បង្កើតឱកាសការងារ**ឆ្លងទៅមើលលទ្ធផលសេវាច្រកចេញចូលតែមួយនៅក្រុងកោះរ៉ុង ឆ្នាំ២០២៤!**រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំចង្អុលបង្ហាញ និងមានយុទ្ធសាស្ត្រជាក់លាក់ឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តការកសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ពលរដ្ឋ៣៧០គ្រួសារ នៅខេត្តព្រះវិហារ**រដ្ឋបាលក្រុងបាវិត ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត របស់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Soem Sophea និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឆាំ វិចិត្រ**អភិបាលខេត្តព្រះសីហនុ៖ សូមព្រះសង្ឃគ្រប់វត្តចូលរួមអប់រំផ្សព្វផ្សាយចិត្តសាស្ត្រដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យឱ្យចេះស្គាល់ គោរពព្រះពុទ្ធសាសនា និងអប់រំបញ្ហាគ្រឿងញៀន ក្មេងទំនើង**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២៧ ឆ្នាំ២០២៥ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌»**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិថៃ ១១៩នាក់ ដែលបានលួចចូលមកធ្វើការងារ និងស្នាក់នៅ ខុសច្បាប់នៅកម្ពុជា**សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥**២សប្តាហ៍អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង ១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន**ឯកឧត្តម គង់ ភោគ ដឹកនាំសម្របសម្រួលកិច្ចប្រជុំរួមលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី**ឯកឧត្តម ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ១៣៩គ្រឿងជូនដល់មន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ ក្នុងខេត្តកំពង់ធំ**បណ្ឌិត កៅ ថាច៖ ចក្ខុវិស័យ និងគោលដៅរួមរបស់ សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព**ចាប់ពីថ្ងៃទី១-១០ ខែមីនា សាំងធម្មតា ១លីត្រ តម្លៃ៣ ៩៥០ រៀល និងម៉ាស៊ូត ៣ ៨០០រៀល**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីគ្រឿងញៀន**ម៉ិកស៊ិក បញ្ជូនក្រុមជួញដូរគ្រឿងញៀន ២៩នាក់ រួមទាំងស្តេចគ្រឿងញៀនម្នាក់ ដែលនៅពីក្រោយការសម្លាប់ភ្នាក់ងារ DEA ទៅកាន់អាមេរិក**លោក Putin ថាទំនាក់ទំនងជាថ្មី រវាងទីក្រុងមូស្គូ និងរដ្ឋបាលលោក Trump កំពុងជំរុញឱ្យមានក្តីសង្ឃឹម ថាទំនាក់ទំនងប្រទេសទាំងពីរ អាចឈានទៅមុខក្នុងទិសដៅវិជ្ជមាន**កិច្ចប្រជុំរបស់ប្រធានាធិបតីអ៊ុយក្រែន ប៉ះពាក្យសម្តីគ្នាជាមួយប្រធានាធបិតីអាមេរិក នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ក្នុងសេតវិមានជុំវិញសង្រ្គាមជាមួយរុស្ស៊ី

ឯកឧត្តម គួច ចំរើន៖ ឆ្នាំនេះ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា៖ សម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥នេះ អនុគណៈកម្មធិការទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំ តុបតែង និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ពិសេសរៀបចំនូវការលេងល្បែងប្រជាប្រិយ ដែលជាល្បែងកំសាន្តរបស់ប្រជាជនខ្មែរយើង ជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយ។ ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំនូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយគ្នាឱ្យបានល្អ ក្នុងការបន្តតាមដានបញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពិសេសជាងនេះទៀត ស្រុក-ក្រុងណាដែលកំពុងបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ត្រូវបូមទឹកជាប់ជានិច្ចដោយធានាបានថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ និងមិនត្រូវឱ្យមានស្រូវរបស់ប្រជាពលរដ្ឋណាម្នាក់ខូចខាតដោយការខ្វះទឹកនោះឡើយ។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋាន ពិសេសបញ្ហាក្មេងទំនើង ត្រូវបង្ក្រាបឱ្យបាន ក្នុងករណីមានក្មេងទំនើងកើតនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម គួច ចំរើន ក៏បានក្រើនរំលឹកបន្ថែមថា បញ្ហាក្មេងទំនើង គឺជាបទល្មើសមួយដែលកើតចេញពីមូលដ្ឋានផ្ទាល់ ព្រោះថាក្មេងទំនើងតែងតែបញ្ចេញរិទ្ធិ និងបង្កភាពអាណាធិបតេយ្យនៅមូលដ្ឋាន ក្មេងទំនើងមិនមានមកពីមូលដ្ឋានផ្សេងក្រៅពីមូលដ្ឋានរបស់ខ្លួនទេ ដូច្នេះការកំណត់មុខសញ្ញា ការបង្ក្រាបក្មេងទំនើង ពិតណាស់មានភាពងាយស្រួលជាងបទល្មើសដទៃទៀត ដូចនេះក្នុងករណីមានក្មេងទំនើងកើតឡើងនៅមូលដ្ឋានណា កងកម្លាំងនៅមូលដ្ឋាននោះត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងមិនត្រូវឱ្យក្រុមក្មេងទំនើងទាំងនោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ៕

អត្ថបទដែលជាប់ទាក់ទង