**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រដ្ឋមន្រ្តីសុខាភិបាល៖ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដែលរៀបចំនាពេលនេះ នឹងក្លាយយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយជំងឺដ៏កាចសាហាវនេះ នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក។

ក្រោយពីបានស្តាប់បទបង្ហាញពីក្រុមការងាររៀបចំសេចក្តីព្រាងរួច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលផែនការនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងបានវាយតម្លៃដល់ថ្នាក់ដឹកនាំទទួលបន្ទុករៀបចំសេចក្តីព្រាង ផែនការប្រយុទ្ធនឹងជំងឺមហារីក ដែលបានរៀបចំបានល្អ គ្រប់ទិដ្ឋាភាព។ ផែនការនេះ នឹងក្លាយជាផែនការយុទ្ធសាស្រ្តមួយ ជួយកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយជំងឺមហារីកនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាធាតុចូលបន្ថែម ដល់ថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីបានជាមូលដ្ឋានគ្រឹះដាក់បញ្ចូលក្នុងសេចក្តីព្រាង ផែនការជាតិនេះ៖ ១). សូមរៀបចំផែនការនេះឱ្យក្លាយជាគ្រឹះមួយដ៏រឹងមាំ និងមានសារៈសំខាន់ ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់នឹងជំងឺមហារីក ស្របតាមស្ថានភាពនៅកម្ពុជា, ២). ក្នុងផែនការត្រូវរំលេចឱ្យបានច្បាស់ ដូចជាកត្តាធនធានមនុស្ស និងហិរញ្ញវត្ថុ សមស្របទៅតាមស្ថានភាពជាក់ស្តែង, ៣). ត្រូវបង្ហាញពីចំនុចសំខាន់ៗ នៃផែនការយុទ្ធសាស្រ្តនេះ ដើម្បីទាញចាប់អារម្មណ៍ឱ្យមានការចូលរួម ដូចជាអប់រំផ្សព្វផ្សាយសុខភាព ការធ្វើលំហាត់ប្រាណ និងជាពិសេសកាត់បន្ថយការពិសាគ្រឿងស្រវឹង, និង៤). សូមកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ អន្តរជាតិ ពីបណ្តាប្រទេសជឿនលឿន ជាពិសេសអ្នកជំនាញខាងជំងឺមហារីក។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈផែនការជាតិនេះនឹងបង្កើនសមត្ថភាព ធ្វើនវានុវត្តន៍ក្នុងការព្យាបាល និងកាត់បន្ថយអត្រាឈឺដោយជំងឺមហារីក ដែលនឹងឆ្លុះបញ្ចាំងជាក់ស្តែង ពីការយកចិត្តទុកដាក់បញ្ហាសុខភាពសាធារណៈ ជាពិសេសជំងឺមិនឆ្លងនៅកម្ពុជា ៕         

អត្ថបទដែលជាប់ទាក់ទង