**ប្រធានាធិបតីបេឡារុស្ស ថារុស្ស៊ី ប្រកាសប្រឆាំងជាដាច់ខាត ទៅនឹងកងកម្លាំងរក្សាសន្តិភាពណាមួយ ពីរដ្ឋអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន**ជំនួបរវាង​លោក Trump និង​លោក Zelensky ​ឈាន​ដល់​ភាពតានតឹងយ៉ាង​ខ្លាំង​ នៅ​ពី​មុខ​កាមេរ៉ា​ទូរទស្សន៍​**អារ៉ាប់រួម ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរី**បណ្តាប្រទេសអ៊ឺរ៉ុប ប្តេជ្ញាសងសឹកប្រឆាំងនឹង ការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល**អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសិស្សានុសិស្ស យុវជន ស្រឡាញ់វិស័យកីឡា ដើម្បីរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម**សម្តេច ម៉ែន សំអន ថ្លែងថា វិស័យទេសចរណ៍ គឺជាកត្តាជម្រុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់បង្កើតឱកាសការងារ**ឆ្លងទៅមើលលទ្ធផលសេវាច្រកចេញចូលតែមួយនៅក្រុងកោះរ៉ុង ឆ្នាំ២០២៤!**រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំចង្អុលបង្ហាញ និងមានយុទ្ធសាស្ត្រជាក់លាក់ឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តការកសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ពលរដ្ឋ៣៧០គ្រួសារ នៅខេត្តព្រះវិហារ**រដ្ឋបាលក្រុងបាវិត ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត របស់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Soem Sophea និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឆាំ វិចិត្រ**អភិបាលខេត្តព្រះសីហនុ៖ សូមព្រះសង្ឃគ្រប់វត្តចូលរួមអប់រំផ្សព្វផ្សាយចិត្តសាស្ត្រដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យឱ្យចេះស្គាល់ គោរពព្រះពុទ្ធសាសនា និងអប់រំបញ្ហាគ្រឿងញៀន ក្មេងទំនើង**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២៧ ឆ្នាំ២០២៥ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌»**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិថៃ ១១៩នាក់ ដែលបានលួចចូលមកធ្វើការងារ និងស្នាក់នៅ ខុសច្បាប់នៅកម្ពុជា**សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥**២សប្តាហ៍អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង ១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន**ឯកឧត្តម គង់ ភោគ ដឹកនាំសម្របសម្រួលកិច្ចប្រជុំរួមលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី**ឯកឧត្តម ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ១៣៩គ្រឿងជូនដល់មន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ ក្នុងខេត្តកំពង់ធំ**បណ្ឌិត កៅ ថាច៖ ចក្ខុវិស័យ និងគោលដៅរួមរបស់ សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព

លោក ដូណាល់ ត្រាំ ព្រមានគំរាមដាក់ពន្ធ១០០ភាគរយជាថ្មីម្ដងទៀត លើប្រទេសសមាជិក BRICS បើហ៊ានប្រើរូបិយបណ្ណថ្មីជំនួសប្រាក់ដុល្លារ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានព្រមានគំរាមដាក់ពន្ធ១០០ភាគរយជាថ្មីម្ដងទៀត លើប្រទេសសមាជិក BRICS បើហ៊ានប្រើរូបិយបណ្ណថ្មីជំនួសប្រាក់ដុល្លាររបស់ខ្លួន។

លោក ត្រាំ បានរៀបរាប់នៅលើកម្មវិធី Truth Social ថា៖«យើងនឹងទាមទារឱ្យមានការប្តេជ្ញាចិត្តពីប្រទេសទាំងនេះ ថាពួកគេនឹងមិនបង្កើតរូបិយបណ្ណ BRICS ថ្មី ឬប្រើប្រាស់រូបិយបណ្ណផ្សេងទៀត ជំនួសប្រាក់ដុល្លារអាម៉េរិក បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងពន្ធ១០០ភាគរយ»។

ការអះអាងនេះ ស្ទើរតែដូចគ្នាទៅនឹងអ្វីដែលលោកបានបង្ហោះកាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំមុន។ នៅពេលនោះ រុស្ស៊ីប្រតិកម្មថា រាល់ការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិក ក្នុងការបង្ខំឱ្យប្រើប្រាស់ប្រាក់ដុល្លារនឹងនាំមកនូវផលវិបាក។ ឥទ្ធិពលប្រាក់ដុល្លារ បានគ្រប់ដណ្ដប់លើសេដ្ឋកិច្ចពិភពលោក កំពុងកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយសារសេដ្ឋកិច្ចអាម៉េរិករឹងមាំ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែង និងហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង បើទោះបីជាការបែងចែកសេដ្ឋកិច្ចដែលជំរុញដោយប្រទេស BRICS ផ្លាស់ប្ដូរពីប្រាក់ដុល្លារទៅជារូបិយបណ្ណផ្សេងទៀត។

ការសិក្សាដោយមជ្ឈមណ្ឌល GeoEconomics របស់ក្រុមប្រឹក្សាអាត្លង់ទិច កាលពីឆ្នាំមុន បានបង្ហាញថា ប្រាក់ដុល្លារអាម៉េរិកនៅតែជារូបិយបណ្ណបម្រុងចម្បងរបស់ពិភពលោក ហើយទាំងប្រាក់អឺរ៉ូ ឬរូបិយបណ្ណរបស់ប្រទេស BRICS មិនអាចកាត់បន្ថយការពឹងផ្អែកជាសកលលើប្រាក់ដុល្លារបានទេ។ ក្រុម BRICS រួមមាន៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង និងប្រទេសមួយចំនួនទៀតដែលបានចូលរួមកាលពីប៉ុន្មានឆ្នាំមុន។ ក្រុមនេះបានបន្ថែមប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមនៅឆ្នាំ២០២៣ ហើយឥណ្ឌូណេស៊ីបានក្លាយជាសមាជិកកាលពីដើមខែនេះ៕

អត្ថបទដែលជាប់ទាក់ទង