**បណ្តាប្រទេសអ៊ឺរ៉ុប ប្តេជ្ញាសងសឹកប្រឆាំងនឹង ការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល**អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសិស្សានុសិស្ស យុវជន ស្រឡាញ់វិស័យកីឡា ដើម្បីរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម**សម្តេច ម៉ែន សំអន ថ្លែងថា វិស័យទេសចរណ៍ គឺជាកត្តាជម្រុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់បង្កើតឱកាសការងារ**ឆ្លងទៅមើលលទ្ធផលសេវាច្រកចេញចូលតែមួយនៅក្រុងកោះរ៉ុង ឆ្នាំ២០២៤!**រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំចង្អុលបង្ហាញ និងមានយុទ្ធសាស្ត្រជាក់លាក់ឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តការកសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ពលរដ្ឋ៣៧០គ្រួសារ នៅខេត្តព្រះវិហារ**រដ្ឋបាលក្រុងបាវិត ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត របស់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Soem Sophea និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឆាំ វិចិត្រ**អភិបាលខេត្តព្រះសីហនុ៖ សូមព្រះសង្ឃគ្រប់វត្តចូលរួមអប់រំផ្សព្វផ្សាយចិត្តសាស្ត្រដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យឱ្យចេះស្គាល់ គោរពព្រះពុទ្ធសាសនា និងអប់រំបញ្ហាគ្រឿងញៀន ក្មេងទំនើង**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២៧ ឆ្នាំ២០២៥ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌»**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិថៃ ១១៩នាក់ ដែលបានលួចចូលមកធ្វើការងារ និងស្នាក់នៅ ខុសច្បាប់នៅកម្ពុជា**សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥**២សប្តាហ៍អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង ១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន**ឯកឧត្តម គង់ ភោគ ដឹកនាំសម្របសម្រួលកិច្ចប្រជុំរួមលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី**ឯកឧត្តម ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ១៣៩គ្រឿងជូនដល់មន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ ក្នុងខេត្តកំពង់ធំ**បណ្ឌិត កៅ ថាច៖ ចក្ខុវិស័យ និងគោលដៅរួមរបស់ សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព**ចាប់ពីថ្ងៃទី១-១០ ខែមីនា សាំងធម្មតា ១លីត្រ តម្លៃ៣ ៩៥០ រៀល និងម៉ាស៊ូត ៣ ៨០០រៀល**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីគ្រឿងញៀន**ម៉ិកស៊ិក បញ្ជូនក្រុមជួញដូរគ្រឿងញៀន ២៩នាក់ រួមទាំងស្តេចគ្រឿងញៀនម្នាក់ ដែលនៅពីក្រោយការសម្លាប់ភ្នាក់ងារ DEA ទៅកាន់អាមេរិក

លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើត្រូវដកការនាំចូលប្រេងពីកាណាដា និងម៉ិកស៊ិកពីការដាក់ពន្ធ២៥ភាគរយដែរឬទេ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើត្រូវដកការនាំចូលប្រេងពីកាណាដា និងម៉ិកស៊ិកពីការដាក់ពន្ធ២៥ភាគរយដែរឬទេ ខណៈការដាក់ពន្ធនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ?

លោក ត្រាំ បាននិយាយថា ជុំវិញការដាក់ពន្ធលើប្រេងកាណាដា និងម៉ិកស៊ិក លោកប្រហែលជានឹងសម្រេចចិត្តនៅយប់នេះ ដោយបន្ថែម ថា មូលហេតុមួយ ផ្នែក អាស្រ័យ លើ តម្លៃ និង ថាតើ ប្រទេស ទាំង ពីរ ប្រព្រឹត្តត្រឹម ត្រូវ ឬ អត់?

លោក ត្រាំ បានកំណត់យកថ្ងៃសៅរ៍ទី១ ខែកុម្ភៈ ជាថ្ងៃចាប់ផ្តើមដាក់ពន្ធ២៥ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដា ដើម្បីជំរុញដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាម៉េរិកទាំង២ ឱ្យចាត់វិធានការដើម្បីបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ និងរំហូរថ្នាំហ្វេតានីលឆ្លងកាត់ព្រំដែនរបស់ពួកគេចូលទៅក្នុងសហរដ្ឋអាម៉េរិក។

ទន្ទឹមគ្នា លោក ត្រាំ ក៏នៅតែពិចារណាលើការដាក់ពន្ធថ្មីលើទំនិញចិន។ លោកបានគំរាមយកពន្ធ១០ភាគរយលើទំនិញចិនទាំងអស់ បន្ទាប់ពីដាក់ទណ្ឌកម្មពន្ធលើការនាំចូលរបស់ចិនមានតម្លៃប្រហែល ៣៧០ពាន់លានដុល្លារ អំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងតំណែង។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន៖«ចំពោះប្រទេសចិន ពួកគេកំពុងបញ្ជូនហ្វេតានីលចូលប្រទេសយើង បណ្តាលឱ្យប្រជាជនយើងរាប់រយពាន់នាក់បានស្លាប់ ដូច្នេះ ចិនក៏នឹងត្រូវបង់ពន្ធផងដែរ។ យើងនឹងសម្រេចចិត្តលើបញ្ហានេះ ប៉ុន្តែប្រទេសចិនត្រូវតែបញ្ឈប់ការបញ្ជូនសារធាតុហ្វេតានីលចូលមកក្នុងប្រទេសរបស់យើង និងសម្លាប់ប្រជាជនយើង»។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យានៅឆ្នាំ២០២៣ ដើម្បីធ្វើការជាមួយលោក ចូ បៃឌិន ដើម្បីទប់ស្កាត់ការនាំចេញសារធាតុហ្វេតានីលទៅកាន់សហរដ្ឋអាម៉េរិក ប៉ុន្តែរដ្ឋធានីប៉េកាំងបានអំពាវនាវឱ្យរដ្ឋធានីវ៉ាស៊ីនតោន ចាត់វិធានការដើម្បីទប់ស្កាត់តម្រូវការគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង