**បុណ្យកោងកាងឆ្នាំនេះ ចូលរួមដាំកូនដើមកោងកាង៥ពាន់ដើម នៅក្នុងសហគមន៍កោះកាពិ**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀម ផ្តល់ការសម្របសម្រួល កិច្ចអន្តរាគមន៍ ឈានទៅសម្រេចគោលដៅដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដាក់ចេញ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ និងខេត្តតាកែវ រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិក និង App NoDrug ដល់សិស្ស និងគរុសិស្ស**ឯកឧត្តម ឆាយ ឫទ្ធិសែន កោតសរសើរចំពោះក្រុមការងារគណបក្សក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ដែលខិតខំអនុវត្តតួនាទី ភារកិច្ច នៅតាមមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ**អនុវត្តគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា**ឯកឧត្តម ញ៉ែម សំអឿន៖ រាជរដ្ឋាភិបាលចាត់ទុកស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយទទួលស្គាល់អំពីតួនាទី សំខាន់របស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ**អគ្គស្នងការ​នគរបាល​ជាតិ ដឹកនាំ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ និង​ភូមិភាគ​២ ទទួល​ជនជាតិ​ថៃ​ចំនួន ១១៩នាក់ ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ជនខិលខូច​ហៅ​ទូរស័ព្ទ​ពី​ក្រុង​ប៉ោយប៉ែត។**ក្រុមការងារ អ.ប.ព. ២៤៣រូប ចូលរួមសង្កេតការណ៍ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ ក្នុងវិស័យសុខាភិបាល ឆ្នាំ ២០២៤-២០២៥**អ្នកនាំពាក្យ៖ ការបំភ្លឺរបស់ក្រុមហ៊ុន KRR ផ្ទុយពីលទ្ធផលនៃការនៃការចុះពិនិត្យផ្ទាល់ និងការធ្វើវិភាគសំណាកទឹកបង្ហូរចេញពីរោងចក្រ និងផ្ទុយពីការលើកឡើងរបស់ពលរដ្ឋដែលជាសាក្សីរស់ និងដែលរងគ្រោះដោយការបំពុលស្ទឹងសែនជ័យ**ធនាគារ​ ARDB បាននឹងកំពុងផ្តល់ឥណទានបៃតង​គាំទ្រដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ, ឡជីវឧស្ម័ន, ប្រព័ន្ធអាក្វាផូនិក និងការអនុវត្តកសិកម្មដែលមានលក្ខណៈកាត់បន្ថយផលប៉ះពាល់ការប្រែប្រួសអាកាសធាតុ**ប្រធានាធិបតីអ៊ុយក្រែន និយាយថាទំនាក់ទំនង ជាមួយអាមេរិក នៅតែអាចមានផ្លូវស្ដារឡើងវិញបាន**នាយករដ្ឋមន្ត្រីហុងគ្រី ថា ការទទួលយកអ៊ុយក្រែន ចូលទៅក្នុងសហភាពអឺរ៉ុប ជាទង្វើមិនអាចនឹកស្មានដល់ថានឹងទៅរួចនោះទេ**មេដឹកនាំអ៊ុយក្រែន ការពារអាកប្បកិរិយារបស់ខ្លួននៅសេតវិមាន ដោយនិយាយថា លោកមិនច្បាស់ថាតើ លោក “បានធ្វើរឿងអាក្រក់ដែរទេ”**រុស្ស៉ី បញ្ចេញប្រតិកម្មទាំងសប្បាយរីករាយ ទៅនឹងជម្លោះពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី**ប្រធានាធិបតីបេឡារុស្ស ថារុស្ស៊ី ប្រកាសប្រឆាំងជាដាច់ខាត ទៅនឹងកងកម្លាំងរក្សាសន្តិភាពណាមួយ ពីរដ្ឋអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន**ជំនួបរវាង​លោក Trump និង​លោក Zelensky ​ឈាន​ដល់​ភាពតានតឹងយ៉ាង​ខ្លាំង​ នៅ​ពី​មុខ​កាមេរ៉ា​ទូរទស្សន៍​**អារ៉ាប់រួម ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរី**បណ្តាប្រទេសអ៊ឺរ៉ុប ប្តេជ្ញាសងសឹកប្រឆាំងនឹង ការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល**អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសិស្សានុសិស្ស យុវជន ស្រឡាញ់វិស័យកីឡា ដើម្បីរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម

ក្រសួងវប្បធម៌ នឹងកោះហៅអ្នកផលិតបទចម្រៀងណា ដែលប្រើប្រាស់ពាក្យអសុរោះ និងកាយវិការមិនសមរម្យមកអប់រំណែនាំ

ភ្នំពេញ៖ ឯកឧត្ដម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងនិងវិចិត្រសិល្ប: បានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តាមរយៈនាយកដ្ឋានភាពយន្ត ដែលជាសេនាធិការរបស់ខ្លួន នឹងកោះហៅអ្នកផលិតបទចម្រៀងណាដែលប្រើប្រាស់ពាក្យអសុរោះ និងកាយវិការមិនសមរម្យមកអប់រំណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ។

ឯកឧត្ដម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ បន្ថែមថា រាល់បទចម្រៀងទាំងហ្លាយណាដែលផលិតឡើងដោយប្រើពាក្យពេចន៍មិនល្អ ហើយត្រូវបានមហាជនរិះគន់ក្នុងន័យស្ថាបនា ក្រសួងនឹងពិនិត្យមើល ហើយស្នើឱ្យឈប់ការផ្សព្វផ្សាយ។

ជាមួយគ្នានោះឯកឧត្ដម គូសបញ្ជាក់ថា ចំពោះបទចំរៀង«ថីអ្ហែងថី»របស់លោក ងួន ចាន់ដេវីដ ក៏ទទួលបានការរិគន់តាមបណ្តាញសង្គម ថាជាទម្រង់មិនគួរ នាយកដ្ឋានភាពយន្ត និងមានចំណាត់ការដោះស្រាយ។ តែយ៉ាងណា ចំពោះកិច្ចការទម្លាក់មិនឱ្យផ្សាយឬយ៉ាងណា ក្រសួងទុកជូននាយកដ្ឋានជួបគ្នាដោះស្រាយ ហើយស្នើសុំទៅម្ចាស់បទ។ ឯកឧត្ដមថា «ជាការជជែកគ្នា មិនជាមានវិធានការអីធំដុំនោះទេ ព្រោះសុទ្ធតែជាវិស័ឯកជនដែលចូលរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ»។

ឯកឧត្ដម ស៊ុំ ម៉ាប់ ក៏បានពន្យល់ថា រាល់ការកោះហៅសិល្បករ-សិល្បការិនី មកអប់រំ គឺមិនសំដៅលើផលិតកម្មណាមួយនោះទេ ឱ្យតែធ្វើខុស ក្រសួងតែងតែហៅមកណែនាំ។ ជាក់ស្តែងកន្លងទៅក្រសួងបានធ្វើកិច្ចការនេះជាប់ជាប្រចាំ និងជាញឹកញាប់ ជាមួយសិល្បករ-សិល្បការិនី មិនថាតែលើអត្ថន័យចម្រៀងនោះទេ គឺរួមបញ្ចូលទាំងកាយវិការ និងសម្លៀកបំពាក់ផងដែរ។ ការធ្វើដូច្នេះក្នុងគោលដៅរក្សាឱ្យបាននៅអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ និងសេចក្តីថ្លៃថ្នូក្នុងសង្គម ក្នុងនាមជាប្រជាជនខ្មែរត្រូវតែប្រកាន់ខ្ជាប់៕

អត្ថបទដែលជាប់ទាក់ទង