លោកអ្នកអាចពិនិត្យមើល ប្រវត្តិការបង់ភាគទាន របស់អ្នកតាមរយៈកម្មវិធី NSSF Member App ដោយគ្រាន់តែអនុវត្តតាមជំហានងាយៗមួយចំនួន
ភ្នំពេញ៖ លោកអ្នកអាចពិនិត្យមើល ប្រវត្តិការបង់ភាគទាន របស់អ្នកតាមរយៈកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (NSSF Member App) ដោយគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
-បើកកម្មវិធី ប.ស.ស. នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក
-បន្ទាប់មកចុចលើប៊ូតុង ” ព័ត៌មានផ្ទាល់ខ្លួន ”
-បន្ទាប់មកចុចលើពាក្យ ” ភាគទាន ” ជាការស្រេច។
-សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ ប.ស.ស.៕