**រដ្ឋមន្ត្រីការងារ៖ ការបង្កើតកម្លាំងពលកម្មជំនាញដែលមានសមត្ថភាព និងផលិតភាពខ្ពស់ ជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការ ទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”**មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន៖ រំលេចយ៉ាងច្បាស់នូវគុណសម្បត្តិអភិបាលកិច្ចប្រទេសចិននៅក្នុងបរិបទស្ថានភាពពិភពលោកមួយដ៏ច្របូកច្របល់ !**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួន ជូនយោធភូមិភាគទី៣**កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសមាជិកដទៃទៀត ក្នុងការបន្តចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា**ក្រសួងអប់រំ ជូនដំណឹងពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យ SUSTech របស់ចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ និងជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល**លោក ពូទីន សាទរការពង្រីកចំណងទាក់ទងជាមួយមីយ៉ាន់ម៉ា អំឡុងជំនួបពិភាក្សាជាមួយលោក Min Aung Hlaing នៅទីក្រុងមូស្គូ**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ**យន្តហោះចម្បាំងហ្វីលីពីន FA-50 មួយគ្រឿង បាត់ខ្លួន បន្ទាប់ពីហោះអមកងកម្លាំងជើងគោក ប្រយុទ្ធតទល់នឹងពួកឧទ្ទាមកុម្មុយនីស្ដ ក្នុងតំបន់មីនដាណាវភាគខាងត្បូង**មហាយក្សចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២%នៅឆ្នាំនេះ ចំពេលសមរភូមិប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែក្ដៅគគុក**ចិន រក្សាគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះមិនផ្លាស់ប្ដូរ នៅប្រហែល ៥ភាគរយ**សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ ក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ វិធានការគន្លឹះក្នុងវិស័យអប់រំ ជាវិធានការថ្មីស្រឡាង តម្រូវឲ្យលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្ត ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសមត្ថភាពខ្ពស់**គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន ដែលកំពុងបំពេញទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈ JETRO**ឯកឧត្តម យក់ ប៊ុនណា៖ សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត**ឯកឧត្ដម មាន ចាន់យ៉ាដា អមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះបំផុត ២.២៥០គ្រួសារ**នាយឧត្តមសេនីយ៍ ស ថេត ស្នើថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី ខិតខំពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឲ្យបានខ្លាំងពូកែបន្ថែមទៀត**អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងរឿងដែលភាគីចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន”

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកចំនួន៣ នៃខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃសុក្រ​ ទី៣១​ ខែមករា​ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។

ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ ពីប្រភព​​អាងទឹកស្ទឹងជីនិត​ ​បូមបន្ត​ចូល​ប្រឡាយ​រង ដើម្បីសង្គ្រោះស្រូវរដូវ​ប្រាំង​ បានចំនួន ៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ។ ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបាន៖ ទី១/. ​ឃុំសាន់គ​ ស្រុកកំពង់ស្វាយ ​ចំនួន​ ៥០២ហិកតា, ទី២/. ​​​ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ចំនួន​ ១៩០ហិកតា , ទី៣/. ឃុំកំពង់ថ្ម​ ស្រុកសន្ទុក​ ចំនួន ៣០ហិកតា,​ ​ និងទី៤/. ឃុំព្រៃគុយ​ ស្រុកកំពង់ស្វាយ ​ចំនួន ១១ហិកតា ។​

បន្ថែមពីនេះ សម្តេចធិបតី ក៏បានឆ្លៀតចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទំនប់អាងទឹកស្ទឹងជីនិតនេះ មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ៣៩លានម៉ែត្រគូប ដែលមានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនផ្សេងទៀត សម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេស វិស័យកសិកម្ម ព្រមទាំងផ្តល់ជាប្រភពទឹកប្រើប្រាស់ដ៏សំខាន់ នារដូវប្រាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ១លានម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង