**រដ្ឋមន្ត្រីការងារ៖ ការបង្កើតកម្លាំងពលកម្មជំនាញដែលមានសមត្ថភាព និងផលិតភាពខ្ពស់ ជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការ ទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”**មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន៖ រំលេចយ៉ាងច្បាស់នូវគុណសម្បត្តិអភិបាលកិច្ចប្រទេសចិននៅក្នុងបរិបទស្ថានភាពពិភពលោកមួយដ៏ច្របូកច្របល់ !**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួន ជូនយោធភូមិភាគទី៣**កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសមាជិកដទៃទៀត ក្នុងការបន្តចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា**ក្រសួងអប់រំ ជូនដំណឹងពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យ SUSTech របស់ចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ និងជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល**លោក ពូទីន សាទរការពង្រីកចំណងទាក់ទងជាមួយមីយ៉ាន់ម៉ា អំឡុងជំនួបពិភាក្សាជាមួយលោក Min Aung Hlaing នៅទីក្រុងមូស្គូ**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ**យន្តហោះចម្បាំងហ្វីលីពីន FA-50 មួយគ្រឿង បាត់ខ្លួន បន្ទាប់ពីហោះអមកងកម្លាំងជើងគោក ប្រយុទ្ធតទល់នឹងពួកឧទ្ទាមកុម្មុយនីស្ដ ក្នុងតំបន់មីនដាណាវភាគខាងត្បូង**មហាយក្សចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២%នៅឆ្នាំនេះ ចំពេលសមរភូមិប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែក្ដៅគគុក**ចិន រក្សាគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះមិនផ្លាស់ប្ដូរ នៅប្រហែល ៥ភាគរយ**សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ ក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ វិធានការគន្លឹះក្នុងវិស័យអប់រំ ជាវិធានការថ្មីស្រឡាង តម្រូវឲ្យលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្ត ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសមត្ថភាពខ្ពស់**គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន ដែលកំពុងបំពេញទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈ JETRO**ឯកឧត្តម យក់ ប៊ុនណា៖ សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត**ឯកឧត្ដម មាន ចាន់យ៉ាដា អមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះបំផុត ២.២៥០គ្រួសារ**នាយឧត្តមសេនីយ៍ ស ថេត ស្នើថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី ខិតខំពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឲ្យបានខ្លាំងពូកែបន្ថែមទៀត**អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងរឿងដែលភាគីចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន”

អភិបាលខេត្តមណ្ឌលគីរី បង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាមឱ្យបានកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែក ខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គគោលនយោបាយនិងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាពឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគីរី សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិខេត្ត និងតំណាងអង្គការWWF ប្រមាណ២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាមឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

ជាមួយគ្នានេះ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ បានជំរុញគ្រប់អ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី បន្តគាំទ្រយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធនាការនានារបស់ក្រសួងជាពិសេស «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបន្តជំរុញវិធានការ៣កុំ ចំពោះសំណល់«កុំបោះ កុំដុត និងកុំ កប់»សំណល់ប្លាស្ទិក។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណង៖ ១- ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ២- ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត ៣- ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍ និង៤-កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕

អត្ថបទដែលជាប់ទាក់ទង