**អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជប៉ុន ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំណូមពរឲ្យសហគមន៍ទេសចរណ៍កោះហាន រ៉ាំសា ប្រើប្រាស់ App NoDrug**ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ ករណីជនបរទេសក្លែងព័ត៌មាន នាំឱ្យមានការយល់ច្រឡំលើនគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារ ដែលងាយរងគ្រោះបំផុត នៅកម្ពុជា ជារឿងសំខាន់ ដើម្បីធានាបានថា កុមារគ្រប់រូបអាចបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀនរីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាព**ទូតអូស្ត្រាលីប្រចាំកម្ពុជា៖ អូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់កម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានលក្ខណៈសមស្របសម្រាប់កម្ពុជា**រដ្ឋមន្រ្តី ឈាង រ៉ា៖ នារីគឺជាកម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមទស្សនាកម្មវិធីសម្ដែងសិល្បៈដែលជាមរតកវប្បធម៌ខ្មែរ បង្ហាញពីការចូលរួមរក្សាថែសម្បត្តិវប្បធម៌របស់ដូនតាខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមអ្នកចម្រៀងរ៉េបមិនចាំបាច់ថារ៉េប ទាល់តែជេរដូចអាមេរិកបានល្បីនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់បញ្ហាដែលកើតមានឡើងផ្ទាល់ខ្លួន សុំស្វែងរកវិធីដោះស្រាយតាមរយៈការជជែកពិភាក្សាជាមួយគ្នា មិនគួរបង្ហោះក្នុងបណ្ដាញសង្គមឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋខ្មែរត្រូវចេះគោរពគ្នា ក៉ំយកបណ្តាញសង្គមមកធ្វើឲ្យរឿងតូច ទៅជារឿងធំ**សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ បន្តក្នុងការចុះបញ្ជីបេតិកភណ្ឌរូបិយ និងអរូបិយ ដែលជាមោទនភាពរបស់កម្ពុជា**សម្តេចធិបតី ស្នើឱ្យក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ បន្តកិច្ចសហការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍**សម្តេចធិបតី៖ ទិវាវប្បធម៌ជាតិ ជាព្រឹត្តិការណ៍ ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ**នាយករដ្ឋមន្ត្រី អំពាវនាវឲ្យជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមគ្នាផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាចូលឆ្នាំខ្មែរឆ្នាំនេះ និងឆ្នាំក្រោយៗទៀត ពលរដ្ឋនឹងនាំគ្នាលេងល្បែងប្រជាប្រិយឡើងវិញ**សម្ដេចធិបតី៖ ការជជែកគ្នាដោយសន្តិវិធី ជាដំណោះស្រាយល្អ នាំឱ្យមានភាពសុខដុមក្នុងសង្គម ប្រសើរជាងការជេរគ្នា ដែលបង្ហាញពីភាពអសីលធម៌ក្នុងសង្គម

យុទ្ធនាការរបស់ក្រសួងបរិស្ថាន កំពុងជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសម្អាត រៀបចំទីប្រជុំជន និងមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគីរី ឆ្ពោះទៅរកភាពស្អាត

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទីក្រុងសែនមនោរម្យ មានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគិរី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងអង្គការ WWF ជាង៥០០នាក់។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមបន្តអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន «ថ្ងៃនេះ យើងមិនប្រើថង់ប្លាស្ទិក» «យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន» និង «យើងរួមកម្លាំងគ្នា ដើម្បីការពារបរិស្ថានកម្ពុជា» ដើម្បីសំអាតទីក្រុង ទីប្រជុំជន និងតាមផ្ទះភូមិឋាន ក្នុងខេត្តមណ្ឌលគិរី ក៏ដូចកម្ពុជា បានស្អាត។
ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋល្អ សម្រាប់អនាគតប្រទេសជាតិ។

សម្រាប់ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានថ្លែងស្វាគមន៍ ចំពោះការរៀបចំយុទ្ធនាការដើម្បីមណ្ឌលគិរី ស្អាតនាពេលនេះ។ លោកសង្ឃឹមថាតាមរយៈយុទ្ធនាការ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ បន្តសកម្មភាព រៀបចំឱ្យមូលដ្ឋាន សាលារៀន ទីសាធារណៈ គ្មានសំរាម សំណល់ប្លាស្ទិក រាយប៉ាយរួមចំណែកឱ្យទីប្រជុំជន និងមូលស្អាត ធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ។

ក្នុងនាមគណៈអភិបាលខេត្តមណ្ឌលគីរី, ឯកឧត្តម ងិន សុវិមាន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម ឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

បើតាមលោក Dipankar Chyau Patnaik នាយកកម្មវិធីអភិរក្សនៃអង្គការ WWF-កម្ពុជា បានគាំទ្រនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព។
លោក Dipankar Chyau Patnaik បានលើកឡើងថា កន្លងមកអង្គការ WWF មានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងបរិស្ថាន ជាពិសេសការជួយពង្រឹងគុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ ដែលបានចូលរួមចំណែកដល់វិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណងរួមមាន៖
ទី១៖ ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ទី២៖ ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត
ទី៣៖ ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍
និង៤៖ កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕

អត្ថបទដែលជាប់ទាក់ទង