នគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការអនុត្ត បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងជួយសម្រួលចរាចរណ៍ជូនសិស្សតាមសាលារៀន
បន្ទាយមានជ័យ៖ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំបផុត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលគ្រប់ស្រុក/ក្រុង ឲ្យពង្រឹងាករចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រឹះស្ថានសិក្សា និងតាមដងផ្លូវជាតិក្នុងទីប្រជុំជន។
ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ជាពិសេសនៅលើកំណាត់ផ្លូវជាតិ ឱ្យមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានច្បាស់លាស់ ដើម្បីគេចផុតពីការល្មើសច្បាប់ ការពិន័យ និងគ្រោះថ្នាក់ជាយថាហេតុ។
នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ នគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាប្រចាំតាមដងផ្លូវជាតិ គ្រឹះស្ថានអប់រំនានា។ ក្រៅពីនេះក៏បានដាក់ចាត់តាំងកម្លាំងនគរបាលទូទាំងខេត្ត ចុះជួយសម្រួលចរាចរណ៍តាមទីប្រជុំជនបញ្ចៀសការកកស្ទះ និងជួយជូនសិស្សសាលាឆ្លងផ្លូវ តាមសាលារៀនជាប្រចាំ៕