នាយករដ្ឋមន្ត្រីជប៉ុនបង្ហាញការព្រួយបារម្ភចំពោះការដកខ្លួនរបស់អាមេរិកពី WHO
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) នេះបើយោងតាមសារព័ត៌មាន Jiji Press បានរាយការណ៍។
លោក Ishiba បានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការថវិកាសភាថា សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពពិភពលោក។ តាមទស្សនៈរបស់ប្រទេសជប៉ុន យើងមិនស្វាគមន៍ចំពោះការផ្លាស់ប្តូរណាមួយដែលធ្វើឱ្យតួនាទីនេះចុះខ្សោយ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង ដោយប្រកាសពីការដកប្រទេសចេញពី WHO។