**អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជប៉ុន ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំណូមពរឲ្យសហគមន៍ទេសចរណ៍កោះហាន រ៉ាំសា ប្រើប្រាស់ App NoDrug**ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ ករណីជនបរទេសក្លែងព័ត៌មាន នាំឱ្យមានការយល់ច្រឡំលើនគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារ ដែលងាយរងគ្រោះបំផុត នៅកម្ពុជា ជារឿងសំខាន់ ដើម្បីធានាបានថា កុមារគ្រប់រូបអាចបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀនរីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាព**ទូតអូស្ត្រាលីប្រចាំកម្ពុជា៖ អូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់កម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានលក្ខណៈសមស្របសម្រាប់កម្ពុជា**រដ្ឋមន្រ្តី ឈាង រ៉ា៖ នារីគឺជាកម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមទស្សនាកម្មវិធីសម្ដែងសិល្បៈដែលជាមរតកវប្បធម៌ខ្មែរ បង្ហាញពីការចូលរួមរក្សាថែសម្បត្តិវប្បធម៌របស់ដូនតាខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមអ្នកចម្រៀងរ៉េបមិនចាំបាច់ថារ៉េប ទាល់តែជេរដូចអាមេរិកបានល្បីនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់បញ្ហាដែលកើតមានឡើងផ្ទាល់ខ្លួន សុំស្វែងរកវិធីដោះស្រាយតាមរយៈការជជែកពិភាក្សាជាមួយគ្នា មិនគួរបង្ហោះក្នុងបណ្ដាញសង្គមឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋខ្មែរត្រូវចេះគោរពគ្នា ក៉ំយកបណ្តាញសង្គមមកធ្វើឲ្យរឿងតូច ទៅជារឿងធំ**សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ បន្តក្នុងការចុះបញ្ជីបេតិកភណ្ឌរូបិយ និងអរូបិយ ដែលជាមោទនភាពរបស់កម្ពុជា**សម្តេចធិបតី ស្នើឱ្យក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ បន្តកិច្ចសហការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍**សម្តេចធិបតី៖ ទិវាវប្បធម៌ជាតិ ជាព្រឹត្តិការណ៍ ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ**នាយករដ្ឋមន្ត្រី អំពាវនាវឲ្យជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមគ្នាផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាចូលឆ្នាំខ្មែរឆ្នាំនេះ និងឆ្នាំក្រោយៗទៀត ពលរដ្ឋនឹងនាំគ្នាលេងល្បែងប្រជាប្រិយឡើងវិញ**សម្ដេចធិបតី៖ ការជជែកគ្នាដោយសន្តិវិធី ជាដំណោះស្រាយល្អ នាំឱ្យមានភាពសុខដុមក្នុងសង្គម ប្រសើរជាងការជេរគ្នា ដែលបង្ហាញពីភាពអសីលធម៌ក្នុងសង្គម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅ បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន

ភ្នំពេញ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូទៅ បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងមានជំនួបពិភាក្សា ការងារជាមួយសមាជិកគណៈរដ្ឋមន្ត្រីជប៉ុន និងថ្នាក់ដឹកនាំសំខាន់ៗ ដូចជា៖ ១. ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី, ២. ឯកឧត្តម MURAKAMI Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការ ផ្ទៃក្នុងនិងទូរគមនាគមន៍, ៣. ឯកឧត្តម KIUCHI Minoru រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខសេដ្ឋកិច្ច, ៤. ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្ត្រីក្រសួងការបរទេស, និង៥. ឯកឧត្តម TANAKA Akihiko ប្រធាន JICA ដើម្បី៖ (១). សិក្សាអំពីប្រព័ន្ធអភិបាលកិច្ចជប៉ុន ជាពិសេសពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការ ដ៏សំខាន់មួយរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី, (២). សិក្សាស្វែងយល់អំពីគោលនយោបាយ សំខាន់ៗពាក់ព័ន្ធនឹងវិស័យរដ្ឋបាល ច្បាប់ ការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយរបស់ រដ្ឋាភិបាល និងទិដ្ឋភាពពាក់ព័ន្ធមួយចំនួនទៀត និង(៣). ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណង មិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនង ប្រជាជននិងប្រជាជន។

ក្រៅពីជំនួបខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងមានជំនួបពិភាក្សាជាមួយ ឯកឧត្តម ISHIGURO Norihiko ប្រធាន JETRO និងប្រធានសមាគមជប៉ុននិងកម្ពុជា (JCA) ផងដែរ ដើម្បី ពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីកង្វល់ និងបញ្ហា ប្រឈមដែលវិនិយោគគិនជប៉ុនកំពុងជួបប្រទះ សំដៅស្វែងរកដំណោះស្រាយ សម្រួលដល់ការធ្វើធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តគូម៉ាម៉ូតូ (Kumamoto) ដែលមានទីតាំងនៅភាគនិរតីនៃប្រទេសជប៉ុន ដើម្បីជួបជាមួយឯកឧត្តម KIMURA Takashi អភិបាលខេត្តកូម៉ាម៉ូតូ និងប្រធានសមាគមន៍ឧស្សាហកម្មកូម៉ាម៉ូតូ ដើម្បីដកពិសោធ ពីជោគជ័យរបស់តំបន់នេះក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្មនិងការរីចម្រើនផ្នែកបច្ចេកវិទ្យា ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសជប៉ុន។

ដំណើរទស្សនកិច្ចនេះបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការ ជំរុញកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ការពង្រឹងអភិបាលកិច្ចប្រព័ន្ធការងារ ក៏ដូចជាពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ជាពិសេសដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តនូវមុខងារគន្លឹះ និងមុខងារស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់ របស់s សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង