សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ទីបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក តាមរយ:ឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាមសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ ជូនសមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនងាយរងគ្រោះ និងអ្នកទទួលរងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ ៕