ស្នងការខេត្តកោះកុង ណែនាំឲ្យកងកម្លាំងមានការប្រុងប្រយ័ត្ន ចំពោះការជួញដូរគ្រឿងញៀន និងជួញដូរមនុស្សខុសច្បាប់ តាមខ្សែរបន្ទាត់ព្រំដែន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំលោកស្នងការរងចំនួន ០៣រូប អញ្ជើញចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវភេសជ្ជៈគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ចែកជូនដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ ដល់តាមប៉ុស្តិ៍ ជាប់ខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើ ផ្សព្វផ្សាយបទបញ្ជាសភាពការណ៍ថ្មី ដល់កងម្លាំង ជាពិសេសណែនាំឲ្យមានការប្រុងប្រយ័ត្ន ចំពោះការជួញដូរគ្រឿងញៀន និងជួញដូរមនុស្សខុសច្បាប់ តាមខ្សែរបន្ទាត់ព្រំដែន និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនាំគ្នា បង្ការទប់ស្កាត់កុំឲ្យមានភ្លេីងឆេះព្រៃ ៕