**សម្តេចធិបតី ចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ**ក្រសួងមុខងារសាធារណៈ ចេញសំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព**លោក Trump បានដាក់ពន្ធគយ ២៥% លើដែកថែប និងអាលុយមីញ៉ូម លើកាណាដា និង​អឺរ៉ុប​**រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣**វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល**វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន**កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី**ទូតឥណ្ឌូនេស៊ី៖ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់ស្និទ្ធស្នាល**ពេញមួយឆ្នាំ២០២៤ លំហូរទុនវិនិយោគផ្ទាល់​បរទេសមកកាន់កម្ពុជាមានទំហំ ៤,២ ប៊ីលាន​ដុល្លារអាមេរិក**មន្ទីរកិច្ចការនារីខេត្តតាកែវ បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ជូនដល់ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្របោះបង់ការសិក្សា**រដ្ឋបាលខេត្តរតនគិរី ជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនវិនិយោគឱ្យមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត**ទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ**អ្នកនាំពាក្យរដ្ឋាភិបាល៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ**KCNA ៖ ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាននៅឧបទ្វីបកូរ៉េ**គណបក្ស Demokraatit ដែលជាបក្សប្រឆាំងមួយរបស់ Greenland បានឈ្នះការបោះឆ្នោតសកល**ក្រសួងយុត្តិធម៌ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥**សមាជិកព្រឹទ្ធសភារុស្ស៉ី៖ សំណើបទឈប់បាញ់ណាមួយស្តីពីសង្រ្គាមអ៊ុយក្រែន នឹងត្រូវតែ ឈរលើលក្ខខណ្ឌរបស់ទីក្រុងមូស្គូ មិនមែនរបស់ទីក្រុងវ៉ាស៉ីនតោន**បង្រ្កាបករណីប៉ុនប៉ងលួចម៉ូតូ លួចកាត់ខ្សែភ្លើង លួយកាបូបលុយ លួចទូរស័ព្ទដៃ និងលួចម៉ូតូ ក្នុងខេត្តព្រះសីហនុកន្លងមក ឃាត់ខ្លួនបានជនសង្ស័យចំនួន ៧នាក់**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង

ភ្នំពេញ៖ នាថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន ០៣ខ្សែ នៅក្នុងខេត្តបាត់ដំបង ដូចខាងក្រោម៖

-ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាតុក ឃុំមោង ទៅដល់ភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវក្រាលបេតុងនាពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើធុរៈកិច្ចផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

-ខ្សែផ្លូវទី២ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២២,២គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៣៣%។

-ខ្សែផ្លូវទី៣ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ទៅដល់ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៦៧%។

-ខ្សែផ្លូវទី៤ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៤៣%។

ទន្ទឹមនឹងការអញ្ជេីញចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជេីញពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដោយការស្ថាបនាផ្លូវប៉ះពាល់ប្រឡាយទឹកប្រេីប្រាស់របស់ពួកគាត់ផងដែរ។

ការងារសាងសង់ផ្លូវទាំងបីខ្សែខាងលើនេះ ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។

ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៣ខ្សែ នោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង ៕

អត្ថបទដែលជាប់ទាក់ទង