ក្រឡេកមើលដានជើង “បេតិកភណ្ឌវប្បធម៌អរូបី” របស់លោក Xi Jinping ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
នៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២៤ “ពិធីបុណ្យចូលឆ្នាំថ្មីចិន៖ ការអនុវត្តក្នុងសង្គមរបស់ប្រជាជនចិនសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី” ត្រូវបានបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលបង្កប់នូវអារម្មណ៍របស់ប្រជាជនចិននៅក្នុងជីវិត និងអារម្មណ៍អំពីគ្រួសារ និងប្រទេសរ ហើយបង្ហាញពីគុណតម្លៃនៃការរួមរស់ជាមួយគ្នាដោយចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ និងការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សនឹងមានភាពល្អប្រសើរជាសកល។
លោកប្រធានរដ្ឋចិន Xi Jinping តែងតែគិតគូរអំពីការលើកកម្ពស់ការបង្កើតវប្បធម៌ក្នុងការបន្តវេនប្រវត្តិសាស្រ្ត និងការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ស្របពេលបន្តវេនមរតកអរិយធម៌ចិន។
នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៩ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅម៉ុងហ្គោលីខាងក្នុងថា ត្រូវយកចិត្តទុកដាក់ចំពោះការការពារនិងបន្តវេនមរតកវប្បធម៌ជនជាតិភាគតិច ផ្តល់ការគាំទ្រនិងជំនួយសម្រាប់បេតិកភណ្ឌវប្បធម៌អរូបីដូចជា “Gesar” បណ្តុះអ្នកបន្តវេនដើម្បីបន្តវេនមរតកវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់។
កំណាព្យប្រវត្តិសាស្រ្ត “Gesar ” ត្រូវបានផ្សព្វផ្សាយក្នុងចំណោមក្រុមជនជាតិភាគតិចជាច្រើនដូចជាជនជាតិZang និងជនជាតិម៉ុងហ្គោលី វាជាកំណាព្យមួយក្នុងចំណោមកំណាព្យប្រវត្តិសាស្ត្រដែលបន្តវេនតាមរយៈការសម្តែងមួយចំនួនតិចនៅលើពិភពលោក ហើយនៅតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននេះ។ ក្នុងឆ្នាំ ២០០៩ វាត្រូវបានបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យករាងារនៅទីក្រុង Chaozhou ខេត្ត Guangdong ថា បេតិកភណ្ឌវប្បធម៌អរូបី Chaozhou គឺជាកំណប់ទ្រព្យនៃវប្បធម៌ចិន។ ចាំបាច់ត្រូវពង្រឹងការការពារ និងបន្តវេនវប្បធម៌អរូបី ដើម្បីឲ្យបេតិកភណ្ឌវប្បធម៌អរូបីមានពន្លឺចែងចាំងកាន់តែទាក់ទាញ។
ក្រុង Chaozhou គឺជាថ្នាំងដ៏សំខាន់នៅលើផ្លូវសូត្រសមុទ្រតាំងពីបុរាណកាលមក ហើយមានបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែបនិងចម្រុះពណ៌។ ក្នុងចំណោមនោះ ចម្លាក់ឈើឆាវចូវ ប៉ាក់ឆាចូវ ល្ខោនឆាវចូវ តន្ត្រីឆាចូវ និងការសម្តែងអាយ៉ងជាដើមសុទ្ធតែជាគម្រោងបេតិកភណ្ឌវប្បធម៌អរូបីកម្រិតជាតិ។
នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou ថា ប៉ាក់ Miao មានទាំងប្រពៃណីទាំងសម័យទំនើប ជាវប្បធម៌ផងក៏ជាំឧស្សាហកម្មផង។ វាមិនត្រឹមតែអាចលើកកម្ពស់វប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលើកកំពស់ការស្តារនិងអភិវឌ្ឍជនបទងដែរ ត្រូវបានទទួលមរតក និងអភិវឌ្ឍយ៉ាងល្អ។
ប៉ាក់ Miao ត្រូវបានគេស្គាល់ថាជា “កំណាព្យប្រវត្តិសាស្រ្តគ្មានពាក្យពេចន៍ដែលប៉ាក់ដោយអំបោះចម្រុះពណ៌ និងជាអាវតំណាងជាតិដែលពាក់លើខ្លួន” វាត្រូវបានដាក់បញ្ចូលក្នុងគម្រោងតំណាងបេតិកភណ្ឌវប្បធម៌អរូបីជាតិជាក្រុមដំបូងក្នុងឆ្នាំ ២០០៦។ ភូមិ Huawu ឃុំ Xinren ជនជាតិ Miao ទីក្រុង Qianxi ខេត្ត Guizhou គឺជាកន្លែងដែលប្រជាជនជនជាតិ Miao រស់នៅ ប៉ាក់ Miao បាទីជាដើមបានក្លាយជាឧស្សាហកម្មសំខាន់របស់ភូមិនេះ។
នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Yulin ខេត្ត Shaanxi ថា ស្រុក Suide គឺជាកន្លែងកំណើតដ៏សំខាន់មួយនៃវប្បធម៌អរូបី ដែលសម្បូរទៅដោយធនធានបេតិកភណ្ឌវប្បធម៌អរូបី ហើយបានបង្កើត និងអភិវឌ្ឍសិល្បៈប្រជាប្រិយដ៏ល្អ។ ការការពារ បន្តវេន និងប្រើប្រាស់មរតកទាំងនេះ ដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង មានសារសំខាន់ណាស់ក្នុងការបន្តវប្បធម៌ប្រវត្តិសាស្ត្រ និងការកសាងប្រទេសវប្បធម៌សង្គមនិយមដ៏រឹងមាំមួយ។
ក្នុងនាមជាកន្លែងកំណើតដ៏សំខាន់មួយនៃវប្បធម៌ដីលឿង ស្រុក Suide ខេត្ត Shaanxi គឺសម្បូរទៅដោយធនធានបេតិកភណ្ឌវប្បធម៌អរូបី ចម្លាក់ថ្ម ការកាត់ក្រដាស របាំយ៉ាងកឺ និងសិល្បៈប្រជាប្រិយផ្សេងទៀតដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយបានក្លាយជាប័ណ្ណវប្បធម៌ដ៏ភ្លឺស្វាងនៃស្រុក Suide ។
នៅថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Jinzhong ខេត្ត Shanxi ថា យើងគួរតែជាអ្នកបន្តវេនវប្បធម៌ដ៏ល្អផូផង់ ការពារមរតកវប្បធម៌ដូចជា គ្រឿងខ្មុក និងបន្តឧស្សាហកម្មវប្បធម៌ប្រពៃណីដែលប្រកបដោយលក្ខណៈពិសេសជមជាតិ និងផ្សព្វផ្សាយទៅកាន់ពិភពលោក។
ខេត្ត Shanxi គឺជាកន្លែងកំណើតមួយនៃអរិយធម៌ចិន ហើយត្រូវបានគេស្គាល់ថាជា “អង្រឹងនៃអរិយធម៌ចិន”។ គ្រឿងខ្មុក Pingyao គឺជាគ្រឿងខ្មុកដ៏ល្បីមួយក្នុងចំណោមគ្រឿងខ្មុកល្បីៗទាំងបួននៅប្រទេសចិន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាប្រិយភាព និងឥទ្ធិពលនៃគ្រឿងខ្មុក Pingyao បានបន្តពង្រីកតាមរយៈការលក់តាមអ៊ីនធឺណែត និងការពង្រីកទីផ្សារក្រៅប្រទេស។
នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ លោក Xi Jinping បានចង្អុលបង្ហាញក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Wuzhishan ខេត្ត Hainan ថា ការស្តារនិងអភិវឌ្ឍជនបទត្រូវតែខិតខំលើបរិស្ថានវូបនីយកម្មខាងឧស្សាហកម្ម និងឧស្សាហូបនីយកម្មខាងអេកូឡូស៊ី ហើយបន្តពង្រឹងនិងពង្រីកផលិតកម្មផលិតផលកសិកម្មសរីរាង្គ ទេសចរណ៍ជនបទ និងកសិកម្មកម្សាន្ត។និងឧស្សាហកម្មផ្សេងទៀត គួរតែបន្តវេនឱ្យបានល្អនូវបេតិកភណ្ឌវប្បធម៌អរូបី ។
តំបន់ Wuzhishan គឺជាកន្លែងដែលប្រជាជនជនជាតិ Li និង ជនជាតិ Miao រស់នៅក្នុងខេត្ត Hainan រាប់ពាន់ឆ្នាំមកហើយ វប្បធម៌ជនជាតិមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ។ វាមានសិប្បកម្មអរូបីដែលតំណាងដោយ Li brocade និងការត្បាញផ្តៅ ដែលមិនត្រឹមតែបានឆ្លុះបញ្ចាំងពីអត្ថន័យវិវញ្ញាណនៃវប្បធម៌ជនជាតិ Li និងជនជាតិ Miao យ៉ាងរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏បានក្លាយជាគន្លឹះការងារដ៏សំខាន់មួយសម្រាប់ការស្តារនិងអភិវឌ្ឍជនបទ៕