**សម្តេចធិបតី ចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ**ក្រសួងមុខងារសាធារណៈ ចេញសំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព**លោក Trump បានដាក់ពន្ធគយ ២៥% លើដែកថែប និងអាលុយមីញ៉ូម លើកាណាដា និង​អឺរ៉ុប​**រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣**វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល**វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន**កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី**ទូតឥណ្ឌូនេស៊ី៖ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់ស្និទ្ធស្នាល**ពេញមួយឆ្នាំ២០២៤ លំហូរទុនវិនិយោគផ្ទាល់​បរទេសមកកាន់កម្ពុជាមានទំហំ ៤,២ ប៊ីលាន​ដុល្លារអាមេរិក**មន្ទីរកិច្ចការនារីខេត្តតាកែវ បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ជូនដល់ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្របោះបង់ការសិក្សា**រដ្ឋបាលខេត្តរតនគិរី ជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនវិនិយោគឱ្យមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត**ទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ**អ្នកនាំពាក្យរដ្ឋាភិបាល៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ**KCNA ៖ ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាននៅឧបទ្វីបកូរ៉េ**គណបក្ស Demokraatit ដែលជាបក្សប្រឆាំងមួយរបស់ Greenland បានឈ្នះការបោះឆ្នោតសកល**ក្រសួងយុត្តិធម៌ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥**សមាជិកព្រឹទ្ធសភារុស្ស៉ី៖ សំណើបទឈប់បាញ់ណាមួយស្តីពីសង្រ្គាមអ៊ុយក្រែន នឹងត្រូវតែ ឈរលើលក្ខខណ្ឌរបស់ទីក្រុងមូស្គូ មិនមែនរបស់ទីក្រុងវ៉ាស៉ីនតោន**បង្រ្កាបករណីប៉ុនប៉ងលួចម៉ូតូ លួចកាត់ខ្សែភ្លើង លួយកាបូបលុយ លួចទូរស័ព្ទដៃ និងលួចម៉ូតូ ក្នុងខេត្តព្រះសីហនុកន្លងមក ឃាត់ខ្លួនបានជនសង្ស័យចំនួន ៧នាក់**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”

ឯកឧត្តម វ៉ា ថន៖ បើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តពោធិវនារាម ស្ថិតនៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

សូមបញ្ជាក់ថា អគារកុដិ១ខ្នង មានទំហំ ទទឹង១២ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ កម្ពស់២ជាន់ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿងរចនាបទខ្មែរ ដែលបានចាប់ផ្តើមកសាងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ រហូតរួចរាល់ជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលចំណាយថវិកាសរុបចំនួន ១៤៤,៩៤១ដុល្លាអាមេរិក ក្រោមការខិតខំប្រឹងប្រែងផ្តួចផ្តើមគំនិត របស់ព្រះគ្រូ ផាយ ច័ន្ទសីហា ព្រះចៅអធិការវត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរ ពុទ្ធបរិស័ទ សប្បុរសជននានាក្នុងនិងក្រៅស្រុក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។ និងបានថ្លែងអំណរគុណ ថ្វាយប្រគេនដល់ព្រះគ្រូ ផាយ ច័ន្ទសីហា ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធិផលនានានៅក្នុងវត្តនាពេលនេះ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តនូវនយោបាយឈ្នះ ឈ្នះ។ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។

ឯកឧត្តម វ៉ា ថន បានបន្តទៀតថា ដោយសារសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាអាចប្រារព្ធពិធីសាសនាតាមជំនឿរៀងៗខ្លួន និងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផលដែលបានដាក់សម្ពោធ ឲ្យប្រើប្រាស់នាពេលនេះ ឱ្យបាននៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែកក្នុងការការលើកស្ទួយ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង