**សម្តេចធិបតី ចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ**ក្រសួងមុខងារសាធារណៈ ចេញសំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព**លោក Trump បានដាក់ពន្ធគយ ២៥% លើដែកថែប និងអាលុយមីញ៉ូម លើកាណាដា និង​អឺរ៉ុប​**រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣**វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល**វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន**កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី**ទូតឥណ្ឌូនេស៊ី៖ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់ស្និទ្ធស្នាល**ពេញមួយឆ្នាំ២០២៤ លំហូរទុនវិនិយោគផ្ទាល់​បរទេសមកកាន់កម្ពុជាមានទំហំ ៤,២ ប៊ីលាន​ដុល្លារអាមេរិក**មន្ទីរកិច្ចការនារីខេត្តតាកែវ បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ជូនដល់ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្របោះបង់ការសិក្សា**រដ្ឋបាលខេត្តរតនគិរី ជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនវិនិយោគឱ្យមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត**ទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ**អ្នកនាំពាក្យរដ្ឋាភិបាល៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ**KCNA ៖ ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាននៅឧបទ្វីបកូរ៉េ**គណបក្ស Demokraatit ដែលជាបក្សប្រឆាំងមួយរបស់ Greenland បានឈ្នះការបោះឆ្នោតសកល**ក្រសួងយុត្តិធម៌ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥**សមាជិកព្រឹទ្ធសភារុស្ស៉ី៖ សំណើបទឈប់បាញ់ណាមួយស្តីពីសង្រ្គាមអ៊ុយក្រែន នឹងត្រូវតែ ឈរលើលក្ខខណ្ឌរបស់ទីក្រុងមូស្គូ មិនមែនរបស់ទីក្រុងវ៉ាស៉ីនតោន**បង្រ្កាបករណីប៉ុនប៉ងលួចម៉ូតូ លួចកាត់ខ្សែភ្លើង លួយកាបូបលុយ លួចទូរស័ព្ទដៃ និងលួចម៉ូតូ ក្នុងខេត្តព្រះសីហនុកន្លងមក ឃាត់ខ្លួនបានជនសង្ស័យចំនួន ៧នាក់**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ប្រតិភូបណ្តាញយុវជន លើកទី៤ ចាកចេញពីកម្ពុជា ពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង បទពិសោធន៍ និងការអរគុណ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រាបជូនបែបនេះក្រោយលោកនិងក្រុមការងារអន្តរនាយកដ្ឋានជូនដំណើរប្រតិភូបណ្តាញយុវជនលើកទី៤ មកពីបណ្ដាប្រទេសចំនួន៩ មាន : កម្ពុជា ថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងចិន សរុប ៦០នាក់ បានចាកចេញពីកម្ពុជាទៅទៅកាន់ប្រទេសថៃវិញនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥នេះ ដើម្បីបន្តការងាររបស់ខ្លួន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបជូនថា ក្រោយស្នាក់នៅកម្ពុជារយៈពេល៣ថ្ងៃ យុវជនទាំងអស់បានបំពេញបេសកកម្មរបស់ខ្លួនទទួលបាននូវចំណេះដឹង បទពិសោធន៍ពាក់ព័ន្ធនឹងការងារបង្ការទប់ស្កាត់តាបញ្ហាគ្រឿងញៀន តាមរយៈការចែករំលែកនូវបទពិសោធន៍ល្អៗពីយុវជនដូចគ្នា ពីសហគមន៍ក៏ដូចជាបានទស្សនាប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទភ្នំបាខែង ដែលបានធ្វើឲ្យអារម្មណ៍ក៏ដូចជាមនោសញ្ចេតនារបស់យុវជនទាំងអស់ដិតដាមជាមួយប្បធម៌ អរិយធម៌ស្ថាបត្យកម្មដ៏សម្បូរបែបនិងអស្ចារ្យរបស់កម្ពុជា ស្នាមញញឹមរាក់ទាក់របស់កម្ពុជា ពួកគាត់នឹងយកទៅផ្សព្វផ្សាយតាមលទ្ធភាពហើយពួកគាត់បានសន្យាថាគាត់និងគ្រួសារនឹងមកទស្សនាស្វែងយល់ពីកម្ពុជាម្ដងទៀត។

ចំណាប់អារម្មណ៍របស់ក្រុមនិស្សិតពីប្រទេសថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងចិន បានបង្ហាញចំណាប់អារម្មណ៍ថា ពួកយើងមានកិត្តិយសណាស់ដែលយើងអាចឈរនៅទីនេះសៀមរាប យើងស្គាល់អង្គរវត្ត និងវប្បធម៌ខ្មែរ ប្រជាជនកម្ពុជាមានភាពរួសរាយ រាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅ វប្បធម៌ខ្មែរពិតជាអស្ចារ្យធ្វើអោយពួកយើងខ្ញុំចាប់អារម្មណ៍ខ្លាំងនិងទទួល​បាន​អនុស្សាវរីយ៍​ល្អៗពីពីសៀមរាប​ កម្ពុជាទាំងអស់គ្នា នេះជាលើកដំបូងដែលយើងបានមកខេត្តសៀមរាប ពួកយើងពិតជាស្ញប់ស្ញែងនូវវប្បធម៍ខ្មែរថាពិតជាអស្ចារ្យខ្លាំងមែនទែនពួកយើងនឹងត្រឡប់មកទស្សនាកម្ពុជាម្តងទៀតនាពេលអនាគត និងសូមអរគុណដល់ក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នាដែលបានទទួលស្វាគមន៍គាត់យ៉ាងកក់ក្តៅតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃវិលត្រឡប់ទៅវិញ ហើយការស្វាគមន៍របស់អ្នកធ្វើឲ្យយើងខ្ញុំចង់ចាំប្រទេសកម្ពុជា ប្រាសាទអង្គរវត្ត ជាពិសេសការរួសរាយ រាក់ទាក់របស់ប្រជាជនខ្មែរ ថ្ងៃក្រោយខ្ញុំ និងនាំគ្រួសារខ្ញុំមកលេងម្តងទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណដល់ក្រុមការងាររទាំងអស់ ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់នូវកិច្ចសហការល្អប្រសើរឲ្យការងារទទួលបដិសណ្ឋារកិច្ចនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យត្រចះត្រចង់ ៕

អត្ថបទដែលជាប់ទាក់ទង