លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី២ ខែកុម្ភៈ ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ១៨នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ក្នុងចំណោមជនសង្ស័យចំនួន ១៨នាក់ រួមមាន៖
+ជួញដូរ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៦នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែកុម្ភៈ រួមមាន៖
-មេតំហ្វេតាមីន(Ice)= ៥,៧៣ក្រាម។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប៖
Police: ៤អង្គភាព
១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
២ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥០ក្រាម។
៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។
PM: ៣អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ២,២៥ក្រាម។
២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦២ក្រាម។
៣ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ៕