អគ្គនាយក ARDB លេីកទឹកចិត្តប្រជាកសិករឲ្យរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ ដេីម្បីផ្គត់ផ្គង់ជូនអ្នកហូបដែលមានតម្រូវការបន្លែល្អ និងមានសុវត្ថិភាព
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការដាំដាំដុះបន្លែសាលាដ ត្រប់ ប៉េងប៉ោះ ស្ពៃក្រញ៉ាញ់ ត្រសក់ និងសណ្តែកគួរ ជាដេីម របស់បងប្អូនប្រជាកសិករចំនួន ១០គ្រួសារ ដែលជាបណ្តុំអ្នកផលិតបន្លែ នៅស្រុកបន្ទាយមាស ខេត្តកំពត។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ បានលេីកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាកសិករឲ្យរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ និងខិតខំអនុវត្តតាមបច្ចេកទេសដាំណាំ ដេីម្បីផ្គត់ផ្គង់ជូនប្រជាកសិករ ដែលជាអ្នកហូបដែលមានតម្រូវការបន្លែល្អ និងមានសុវត្ថិភាពចំពោះសុខភាពក្នុងតំបន់ និងផ្គត់ផ្គង់ទីផ្សារឲ្យបានទៀងទាត់ ៕