**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ អូស្ត្រាលី បានក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងកិច្ចខិតខំប្រឹងប្រែអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ពិភាក្សាពីការត្រៀមខ្លួនរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦**ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ**យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៦គ្រួសារ នៅស្រុកសង្កែទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ**ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ**ក្រសួងការងារ និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងអូស្ត្រាលី និងកម្ពុជា**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប**ប្រធាន ECB ព្រមានពីការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរពីសង្គ្រាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក**លោក ពូទីន ធានាអាយុជីវិតដល់ទាហានអ៊ុយក្រែននៅតំបន់ Kursk នៅពេលពួកគេចុះចាញ់**ព្រឹទ្ធសភាអាមេរិកអនុម័តវិក្កយបត្រផ្តល់មូលនិធិរយៈពេល៦ខែជាច្រើនម៉ោងមុនពេលផុតកំណត់បិទ**លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី**ជនសង្ស័យចំនួន ២,៨៧៦នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន**ចិន, រុស្ស៊ី និងអ៊ីរ៉ង់ អះអាង​ឡើងវិញ​នូវ​ការសន្ទនា​ថា​ជា​ជម្រើស​ដែលអាច​សម្រេចបាន​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់

មហាសេដ្ឋី Elon Musk កំពុងតែធ្វើការ ដើម្បីបិទរទីភ្នាក់ងារផ្តល់ជំនួយបរទេស របស់សហរដ្ឋអាមេរិក គឺ ​USAID

វ៉ាស៉ីនតោន៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ក្នុងការបង្រួមរដ្ឋាភិបាលសហព័ន្ធ ទើបតែបានឱ្យដឹងបន្ថែមទាក់ទងនឹងកិច្ចប្រឹងប្រែងនេះ ដោយនិយាយថា ពួកគេកំពុងតែធ្វើការ ដើម្បីបិទទ្វារទីភ្នាក់ងារផ្តល់ជំនួយបរទេស របស់សហរដ្ឋអាមេរិក គឺ ​USAID។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅថ្ងៃចន្ទនេះ លោក Musk ដែលត្រូវបានលោក ត្រាំ ចាត់តាំងឱ្យទទួលបន្ទុកដឹកនាំ កិច្ចប្រឹងប្រែងកាត់បន្ថយ ការចំណាយរបស់​រដ្ឋាភិបាលអាមេរិក បានលើកឡើងថា ទីភ្នាក់ងារ USAID គឺលែងអាចស្រោចស្រង់បានហើយ ហើយលោក ត្រាំ បានគាំទ្រឱ្យ​បិទទីភ្នាក់ងារនេះចោលតែម្តង។ កាលពីថ្ងៃអាទិត្យកន្លងទៅ Reuters ទើបតែរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានបណ្តេញ​មន្រ្តីសន្តិសុខកំពូល២រូប នៅ USAID ក្រោយពីពួកគេបានព្យាយាមរារាំង ក្រុមអ្នកតំណាងមកពីស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក Musk មិនឱ្យចូលទៅកាន់ផ្នែកត្រូវបានហាមឃាត់ នៃអគាររបស់ USAID។

គួរបញ្ជាក់ថា USAID គឺជាអ្នកបរិច្ចាគជំនួយធំជាងគេបង្អស់ នៅលើពិភពលោក។ កាលពីក្នុងឆ្នាំសារពើពន្ធ២០២៣ សហរដ្ឋអាមេរិក បានចំណាយថវិកា៧២ពាន់លានដុល្លារ ក្នុងការផ្តល់ជំនួយនៅទូទាំងពិភពលោក ដែលរាប់ចាប់តាំងពីសុខភាពស្រ្តី នៅតាមតំបន់​ដែលមានជម្លោះ ការទទួលបានទឹកស្អាត កិច្ចប្រឹងប្រែងព្យាបាលជំងឺ HIV/AIDS រហូតដល់សន្តិសុខថាមពល និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ USAID បានផ្តល់នូវ៤២ភាគរយ នៃជំនួយមនុស្សធម៌ទាំងអស់ ដែលត្រូវបានតាមដាន​ដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២៤ ហើយមានបុគ្គលិកច្រើនជាង ១០ ០០០នាក់។ លោក ត្រាំ បានចេញបញ្ជាឱ្យ​ផ្អាកជាសកល នូវជំនួយបរទេសអាមេរិកស្ទើរតែទាំងអស់ ក្រោមគោលនយោបាយ America First របស់លោក៕

អត្ថបទដែលជាប់ទាក់ទង