**ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ**ឧត្តមសេនីយ៍ទោ គង់​ មនោ អញ្ជើញបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”**លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារអាវុធហត្ថ យកអំណោយជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យ**ក្រសួងបរិស្ថាន រកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង**នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ**នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា**ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥**ប្រទេសចិន នឹងបន្តធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បើទោះបីជាមានការបែកបាក់ផ្នែកសេដ្ឋកិច្ចដោយសារលើភាពចលាចលពាណិជ្ជកម្មដែលបង្កឡើងដោយលោក ដូណាល់ ត្រាំក៏ដោយ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូបានទេ**ឧត្តមសេនីយ៍ទោ ហួត សុធី ផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព ប្រពន្ធសមាជិកមរណភាព និងសមាជិកជួបប្រធានសក្កិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប**គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស**លោក ដូណាល់ ត្រាំ ប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»**បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ

មេដឹកនាំកោះតៃវ៉ាន់៖ តៃវ៉ាន់និងចិន ត្រូវតែនិយាយគ្នា ដើម្បីស្វែងរកសន្តិភាព នៅចំពោះមុខការប្រែប្រួលជាច្រើន ក្នុងស្ថានការណ៍អន្តរជាតិ

តៃប៉ិ៖ នៅថ្ងៃចន្ទនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា តៃវ៉ាន់និងចិន ត្រូវតែនិយាយជាមួយគ្នា ដើម្បីស្វែងរកសន្តិភាព នៅចំពោះមុខការប្រែប្រួលជាច្រើន ក្នុងស្ថានការណ៍អន្តរជាតិ ហើយរូបលោកបានស្នើឱ្យមានកិច្ចសន្ទនា ជំនួសការប្រឈមមុខគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងនៅទីក្រុងតៃប៉ិ ទៅកាន់សមាជិកនៃសហគមន៍ធុរកិច្ចតៃវ៉ាន់ ដែលមានការវិនិយោគនៅប្រទេសចិន លោក Lai បាននិយាយថា សត្រូវរួមរបស់តៃវ៉ាន់និងចិន គឺគ្រោះមហន្តរាយធម្មជាតិ ហើយគោលដៅរួមវិញនោះ គឺសុខុមាលភាពរបស់ប្រជាជននៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់។ លោក Lai បានបន្តថា ដូច្នេះហើយ ជាពិសេសចំពេលដែលស្ថានការណ៍អន្តរជាតិ ជួបភាពប្រែប្រួលជាច្រើន ភាគីទាំងពីរគួរតែមានកិច្ចសន្ទនា និងការធ្វើប្រាស្រ័យទាក់ទងល្អជាមួយគ្នា ដើម្បីសម្រេចបានគោលដៅនៃសុខសន្តិភាព។

មេដឹកនាំតៃវ៉ាន់រូបនេះ បានបន្តថា តៃវ៉ាន់ស្វាគមន៍កិច្ចពិភាក្សាជានិច្ចជាមួយចិន ដោយឈរលើគោលការណ៍ស្មើភាពគ្នា គ្មានបុរេលក្ខខណ្ឌ ហើយការសន្ទនាគួរតែជំនួសឱ្យ ការប្រឈមមុខដាក់គ្នា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសម្រេចអនាគតរបស់ដែនកោះនេះបាន។

គួរបញ្ជាក់ថា លោក Lai ដែលត្រូវចិនចាត់ទុកជាបុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ដែលបាននិងកំពុងបង្កើន សម្ពាធទាំងផ្នែកនយោបាយ និងយោធាប្រឆាំងតៃវ៉ាន់។ ដែនកោះនេះ ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ យ៉ាងណាមិញ នាពេលនេះ ទាំងចិននិងតៃវ៉ាន់ សុទ្ធតែកំពុងប្រឈមសម្ពាធដូចគ្នា ពីរដ្ឋបាលអាមេរិកថ្មី របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលទើបតែបានប្រកាសយក​ពន្ធបន្ថែមលើចិន ហើយធ្លាប់បានគំរាមចេញ ចំណាត់ការស្រដៀងគ្នា ប្រឆាំងនឹងគ្រឿងបន្ទះឈីប ឬ semicondutor ដែលជាឧស្សហកម្ម តៃវ៉ាន់កំពុងនាំមុខលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង