**សម្តេចធិបតី៖ ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាង ២ទសវត្សនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**អភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល ៣ឆ្នាំ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើន**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន

អាជ្ញាធរខេត្តកំពត នឹងរៀបចំកែលម្អសោភ័ណភាពផ្លូវមាត់ព្រែកកំពង់បាយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងរៀបចំកែលម្អសោភ័ណភាពផ្លូវមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មី ដល់ដល់រង្វង់មូលត្រីផ្សោត ដោយអ៊ុតកៅស៊ូ AC ថ្មីបន្ថែម ព្រមទាំងជួសជុល និងអ៊ុតកៅស៊ូផ្លូវកាត់ទទឹង ផ្លូវមាត់ព្រែកកំពង់បាយផងដែរ។ ពិសេសសមិទ្ធផលទេសចរណ៍ថ្មីមួយបន្ថែមទៀតនៅខាងមុខសាលាខេត្តកំពត និងលេចចេញជារូបរាងនាពេលឆាប់ៗនេះ។

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមនឹងឯកឧត្តមលោកជំទាវអភិបាលរងខេត្តបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យតម្រាយផ្លូវមាត់ព្រែកកំពតបាយ ចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ)  រហូតដល់រំង្វង់មូលត្រីផ្សោត ដើម្បីធ្វើការជួសជុល និងអ៊ុតកៅស៊ូ AC ថ្មីពីលើ ព្រមទាំងជួសជុលកែលម្អកំណាត់ផ្លូវកាត់ទទឹងផ្លូវមាត់ព្រែកមួយចំនួនផងដែរ ខណៈសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត កំពុងចាប់ផ្តើស្ថាបនានៅខាងមុខសាលាខេត្ត។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានឱ្យដឹងថា ដើម្បីបន្ថែមសោភ័ណភាពក្រុង ក៏ដូចជាដើម្បីឱ្យមានការទាក់ទាញទេសចរបន្ថែមទៀត រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាននិងកំពុងបន្តរៀបចំកែលម្អសោភ័ណភាពក្រុង ក៏ដូចជាជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងកំពតឱ្យបានស្អាត ពិសេសឯកឧត្តមអភិបាលខេត្តបានចាប់ផ្តើមស្ថាបនាសមិទ្ធផលទេសចរណ៍ថ្មីមួយដែលគួរឱ្យទាក់ទាញបន្ថែមទៀត សម្រាប់ស្វាគមន៍ទេសចរពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកអភិបាលក្រុងបានបន្តថា រយៈពេល ៣ឆ្នាំកន្លងមកនេះ ខេត្តកំពត ពិសេសក្រុងកំពត ក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត សមិទ្ធផលទេសចរណ៍ជាច្រើនត្រូវបានលេចចេញជារូបរាង ហើយបានទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើននាពេលបច្ចុប្បន្ន។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពត បានសម្តែងសេចក្តីត្រេកអរ និងចេញចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែមានគំនិត្យច្នៃប្រឌិតបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវឲ្យមកលេងខេត្តកំពត។

ជាក់ស្តែងកន្លងមក បន្ទាប់ពីមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស  ចំនួនទេសចរមកលេងកំពតបានកើនឡើងច្រើន។ ពួកគាត់ថាបើមានការកែលម្អផ្លូវស្អាត និងមានកន្លែងកម្សាន្តថ្មីបន្ថែមទៀតនោះ ខេត្តកំពតនឹងកាន់តែលេចធ្លោ និងមានទេសចរមកលេងកាន់តែច្រើន ហើយអ្នកផ្តល់សេវាទេសចរណ៍ដូចពួកគាត់ ក៏ទទួលបានចំណូលកាន់តែប្រើសើរផងដែរ។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ និងទាក់ទាញជាច្រើនបាននិងកំពុងលេចចេញជារូបរាងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។  ហើយបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត នៅឆ្នាំ២០២៤កន្លងទៅ ភ្ញៀវទេសចរសរុបជាង ២លាន ៦សែននាក់ បានមកលេងកម្សាន្តក្នុងខេត្តកំពត ហើយឆ្នាំ២០២៥នេះ មន្ត្រីជំនាញរំពឹងថាចំនួនភ្ញៀវទេសចរនឹងបន្តកើនឡើងទៀត៕

អត្ថបទដែលជាប់ទាក់ទង