ឯកឧត្តម វ៉ី សំណាង ចុះពិនិត្យមើលវឌ្ឍនភាពការងារ សន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា និងចម្រើនព្រះជន្មប្រគេនព្រះគោធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្ត វេឡូវ័ន
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារ សន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា និងចម្រើនព្រះជន្មប្រគេនព្រះគោធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្ត វេឡូវ័ន (ត្រពាំងខ្នា) ឃុំអង្គសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ។
![]()
![]()
![]()
![]()