**សម្តេចធិបតី៖ ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាង ២ទសវត្សនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**អភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល ៣ឆ្នាំ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើន**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន

ឧបនាយករដ្ឋមន្រ្តី ស សុខា៖ បុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតពាន សម្ដេចតេជោ ហ៊ុន សែន ដោយសារស្រេកឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី នោះជាសណ្ដានស្មោគគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតពាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេកឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសណ្ដានស្មោគគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារលោកយ៉ាងច្រើនលើសលប់នោះ និងថែមទាំងហៅលោកថា«សម្ដេចពុកៗ»ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌។

តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៤ ខែកុម្ភៈនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា “ក្នុងមួយជីវិតរបស់លោក សម្ដេចតេជោ លោកបានលះបង់ភាពជាយុវវ័យ លះបង់ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន បណ្ដេញនិងកម្ទេចក្រុមបដិវត្តន៍ពណ៌ខ្មៅ«របបប៉ុលពត» នាំមកវិញនូវសិទ្ធិរស់រានមានជីវិត ស្ដារជីវភាពសង្គម ចាត់ចែងឱ្យមានរបបកម្មសិទ្ធិឯកជន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេស ទាំងដៃម្ខាងទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងជ្រោមសេដ្ឋកិច្ចផងទប់សម្ពាធនយោបាយការបរទេសផង និងដៃម្ខាងដង្ហើយហៅរកការផ្សះផ្សារបង្រួបបង្រួមជាតិជាមួយភាគីខ្មែរតស៊ូតាមបណ្ដាជាយដែនផង រហូតលេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

ជាពិសេសជាងនេះ សម្ដេចបានដាក់ចេញ«នយោបាយឈ្នះ-ឈ្នះ» ដោយប្រើជីវិតធ្វើដើមទុនម្ដងទៀត ចូលទៅកាន់តំបន់គ្រប់គ្រងដោយខ្មែរក្រហម រហូតធ្វើឱ្យកម្ពុជាទទួលបានសន្តិភាសពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មកទល់នឹងបច្ចុប្បន្ននេះ។ មិនអាចបដិសេធបានទេ ទំរាំមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងជារដ្ឋពេញលេញស្របច្បាប់ស្មើភាពគ្នាលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាបន្តបន្ទាប់មកដល់ពេលនេះ មានសំណង់អគារខ្ពស់ៗ ស្ពានអាកាសឆ្លងផ្លូវ ផ្លូវក្រោមដីឆ្លងថ្នល់ ស្ពានអាកាសសម្រាប់យានយន្តធ្វើដំណើរ និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង…ទោះជាមិនដល់កម្រិតមហាអំណាចឬប្រទេសជឿនលឿនដែលគេដើរមុន គេគ្មានសង្គ្រាម តែប្រជាពលរដ្ឋយើងអាចរស់នៅបានសមរម្យថ្លៃថ្នូរ និងបន្តអភិវឌ្ឍទៅមុខទៀត ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ជារួម កម្ពុជារីកចំរើនមកដល់ពេលនេះ កើតចេញអគ្គមគ្គុទេសន៍របស់សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតជាប្រតិបត្តិករ។ ពោលគឺ សម្ដេចតេជោ លោកឆ្លងកាត់១០៥សមរភូមិ ដើម្បីសន្តិភាព បង្រួបបង្រួប ផ្សះផ្សា អភិវឌ្ឍសង្គម និងឆ្លងកាត់គ្រប់រសជាតិជីវិត រហូតពេលខ្លះលោកទទួលទានទឹកមូត្រ«ទឹកនោម»ខ្លួនឯងដើម្បីបន្តជីវិត។ លោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ។ លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លាភ។ សម្រាប់ខ្ញុំ ក៏មិនខុសពីជនរួមជាតិកម្ពុជាដ៏ច្រើនលើសលប់ឯទៀតដែរ មើលឃើញ និងតម្កល់គុណូបការៈ សម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួមផ្សះផ្សាជាតិ តាមនយោបាយ«ឈ្នះ-ឈ្នះ»។ លោកជាអគ្គមគ្គុទេសន៍ស្ដារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តឥតគណនាសម្រាប់ជាតិយើង និងជាអគ្គមគ្គុទេសន៍រក្សាស្ថេរភាពនិងកំណើតសេដ្ឋកិច្ច ជាពិសេសរក្សាលំនឹងជីវភាពប្រជាជន និងសង្គមទាំងមូល។ លោកមិនដែលប្រាសអាយូស និងស៊ូៗមិននឿយនឹងការលំបាក មិនអាត្មានិយម គឺយកប្រជាជននិងជាតិត្រីមុខ។

ជាថ្មីម្ដងទៀត យើងទាំងអស់គ្នា ឈរក្នុងស្មារតីរឹងមាំជាកម្លាំងសាមគ្គីធ្លុងមួយ ពួនជ្រុំដាក់ជីស្រោចទឹកថែរក្សាការពារជាប្រចាំថ្ងៃ ដើមឈើដ៏ធំមួយដើមឈ្មោះ«សម្ដេចតេជោសែន»ដើម្បីបន្តផ្ដល់ម្លប់ពោធិ៍ដ៏ត្រជាក់ត្រជុំដល់យើង តាមទស្សនៈសម្ដេច«ពីដើមឈើមួយដើមទៅជាព្រៃ» ដែលសម្ដេចតែងតែប្រមូលផ្ដុំកម្លាំងគ្រប់មជ្ឈដ្ឋានមកផ្ដុំគ្នា មិនឱ្យបែកខ្ញែកគ្នា តាមទស្សនៈថា«ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ» ខុសពីក្រុមជ្រុលនិយម«មួយទូកត្នោត»។ និយាយឱ្យខ្លី [កំណើតរបស់សម្ដេចតេជោ ជាកំណើតរបស់ប្រជាជន និងប្រទេសជាតិរបស់យើង!]។ សម្ដេចស្រក់ឈាមក្នុងសម័យសង្គ្រាម ដើម្បីសន្តិភាព! លោកស្រក់ញើសក្នុងសម័យសន្តិភាព ដើម្បីជីវភាពប្រជាជននិងសង្គម។ ដូចគ្នាដែរ យើងទាំងអស់គ្នា ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប បន្តជ្រោមជ្រែងថែរក្សាការពារផ្ទះថ្មីលើដែនដីចាស់ ដែលមានសរសរកន្លោងដ៏រឹងមាំមួយដើមឈ្មោះ«សម្ដេចធិបតី» តាមទស្សនៈ«រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»។ យើងទាំងអស់គ្នា ជឿជាក់ គាំទ្រ ថែរក្សាការពារ ជ្រោមជ្រែង សម្ដេចតេជោ សម្ដេចធិបតី! ខ្មែរសាមគ្គីខ្មែរឈ្នះ!”៕

អត្ថបទដែលជាប់ទាក់ទង