កម្ពុជា-អារ៉ាប៊ីសាអូឌីត ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើការរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញផលិតផល សេវាកម្ម
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Bader Alrebdi អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃអាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញផលិតផល សេវាកម្ម និងការរៀបចំតំបន់ឧស្សាហកម្មសក្តានុពល រវាងប្រទេសទាំងពីរ។