**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

«មរតកនយោបាយសម្ដេចតេជោ»៖ បណ្ឌិត ទូច សុឃៈ លើកទឹកចិត្តឃុំ សង្កាត់ពង្រឹងគុណភាព ច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ!

ភ្នំពេញ៖ ជាង២០ឆ្នាំហើយដែលរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិទាំងស្រុងឱ្យពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ដោយខ្លួនឯង។ ក្នុងចំណោមសិទ្ធិអំណាចដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យឃុំ សង្កាត់ ចាត់ចែងអនុវត្តដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏មានដែរ យន្តការច្រកចេញចូកតែមួយ។ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចប្រគល់ការងារនេះ ភ្ជាប់ដោយប្រភេទសេវាមួយចំនួន ទៅឱ្យរដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏បានក្លាយជាមរតកនយោបាយដ៏មានប្រជាប្រិយភាពមួយរហូតមកដល់សព្វថ្ងៃ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ហេតុអ្វីបានជាច្រកចេញចូលតែមួយ ជាយន្តការមានប្រជាប្រិយភាព? លោកបណ្ឌិត ទូច សុឃៈ បានរម្លឹកឱ្យដឹងថា នៅដើមនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់មន្រ្តីជំនាញ និងក្រុមការងារ ស្រាវជ្រាវ និងចុះប្រមូលព័ត៌មានយ៉ាងគ្រប់ជ្រុងជ្រោយ ដោយរកឃើញថា យន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរហូតដល់ឃុំ សង្កាត់ បានទទួលការពេញចិត្ត និងវាយតម្លៃជាវិជ្ជមាន ទាំងពីប្រជាពលរដ្ឋអ្នកទទួលសេវាផ្ទាល់ ពីបណ្ដាគណបក្សនយោបាយក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងពីបណ្ដាប្រទេសជាដៃគូ ជាអាទិ៍អាល្លឺម៉ង់ ស្វីស និងអូស្ត្រាលីជាដើម។

សម្រាប់ច្រកចេញចូលតែមួយឃុំ សង្កាត់ បន្ទាប់ពីបានអនុវត្តសាកល្បងនៅមូលដ្ឋានគោលដៅមួយចំនួន រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ជាសេនាធិការបានសម្រេចដាក់ឱ្យអនុវត្តយន្តការនេះគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសរួចរាល់អស់ហើយ។ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា យន្តការនេះ បាននិងកំពុងដឹកនាំចាត់ចែងដោយមេឃុំ និងចៅសង្កាត់។ ដូច្នេះលោកជឿជាក់ថា មេឃុំ ចៅ សង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងមូល នឹងពិតជាខិតខំប្រឹងប្រែងអនុវត្តយន្តការនេះប្រកបដោយគុណភាព ដើម្បីបំពេញសេចក្ដីត្រូវការ ឬក៏អាចនិយាយបានថា ដើម្បីផ្គាប់ចិត្តពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។

សូមបញ្ជាក់ថា សេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ រួមមាន១.ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍ ( ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេចក្តីចម្លងមរណភាព។

ក្រៅពីនេះ ក៏មានសេវា ចេញលិខិតបញ្ជាក់នានា ដូចជា សេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ លិខិតបញ្ជាក់តបណ្តាញ​អគ្គិសនី លិខិតបញ្ជាក់តបណ្តាញទឹកស្អាត លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ និងលិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត។ សម្រាប់តម្លៃនៃសេវារបស់រដ្ឋបាលឃុំ សង្កាត់ សេវាខ្លះមិនអស់ប្រាក់ សេវាខ្លះបង់ប្រាក់ត្រឹម២ពាន់រៀល និងច្រើនបំផុតត្រឹម១ម៉ឺនរៀល ដោយខ្លះរយៈពេល៣ថ្ងៃ ខ្លះមានរយៈពេល១សប្ដាហ៍ និងជាទូទៅ មេឃុំ ចៅ សង្កាត់ ច្រើនតែពន្លឿនជាងនេះជូនពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង