**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រដ្ឋមន្ត្រី ឈាង រ៉ា៖ ការវិនិយោគក្នុងវិស័យសុខាភិបាល ជាការវិនិយោគភាពមានបានរបស់ប្រទេសជាតិ


ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់ក្រសួងសុខាភិបាល។

គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះពិនិត្យជាក់ស្តែងលើការផ្តល់សេវានៅមន្ទីរពេទ្យជាតិ ចំនួន៣ រួមមាន មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្រឹះស្ថានសិក្សា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជន។

ក្នុងឱកាសជំនួបពិភាក្សា លោកជំទាវប្រធានគណៈកម្មការ បានសំដែងនូវការកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យ មានប្រជាពលរដ្ឋទៅប្រើប្រាស់សេវាច្រើន គ្រូពេទ្យមានឥរិយាបថល្អប្រសើរច្រើន ហេដ្ឋារចនាសម្ព័ន្ធល្អ បច្ចេកទេសព្យាបាល និងសម្ភារៈបរិក្ខារពេទ្យទំនើប។

ទន្ទឹមនឹងនេះ លោកជំទាវ ក៏មានលើកឡើងពីបញ្ហាប្រឈមខ្លះ និងសំណូមពរ មួយចំនួនដែលបានទទួលអំឡុងនៃការចុះពិនិត្យ ដើម្បីជម្រាបជូនអង្គប្រជុំ នឹងធ្វើការកែលម្អឱ្យកាន់តែមានភាពប្រសើរឡើង។

ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនសមាសភាពថ្នាក់ដឹកនាំ ទទួលបន្ទុកទៅតាមជំនាញនីមួយៗ ក្នុងក្រសួងសុខាភិបាល ដើម្បីជម្រាបជូនប្រតិភូនៃគណៈកម្មការទី៨ នៃរដ្ឋសភា។

ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញអំពីផែនការ និងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ជម្រាបជូនដល់គណៈកម្មការទី៨ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រួមមាន៖ ១). ការពង្រីកវិសាលភាព នៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប, ២). ពង្រីកការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាចហោចណាស់ ៨០% និង៣). ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅចំនួនប្រមាណ ៣៥% នៃចំណាយសរុប លើវិស័យសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ បានជម្រាបជូនអំពីក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពសាធារណៈ ជាពិសេសជំងឺឆ្លង រួមមាន ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ និងជំងឺមិនឆ្លងរួមមាន ជំងឺមហារីក ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូងសរសៃរឈាម និងជំងឺទឹកនោមផ្អែម។ ក្នុងនោះ ក្រសួងសុខាភិបាល បានកំពុងយកចិត្តទុកដាក់លើ៖ ១). អាទិភាពយុទ្ធសាស្រ្ត ផ្តល់សេវាថែទាំសុខភាព និងការបង្ការហានិភ័យហិរញ្ញវត្ថុ ដែលឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ, ២). គោលដៅយុទ្ធសាស្រ្ត ពង្រីកលទ្ធភាពទទួលបាននូវការថែទាំសុខភាព និង៣). យុទ្ធសាស្រ្តគន្លឹះ ផ្តៅសំខាន់ទៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការទី៨ ក្នុងការចូលរួមគាំទ្រ និងគិតគូរួមគ្នាក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងសូមយកឱកាសនេះ ធ្វើឱ្យមានជាប្រយោជន៍ បង្រៀនដល់មន្រ្តីរាជការទាំងអស់ ឱ្យមានការឆ្លុះបញ្ចាំង។

ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ បានសំណូមពរដល់គណៈកម្មការទី៨ ជួយផ្សព្វផ្សាយនូវសមិទ្ធផល និងចក្ខុវិស័យសុខាភិបាល ឱ្យបានជ្រាបគ្រប់វិស័យ ដើម្បីចូលរួម និងកៀងគរដៃគូ គាំទ្រ និងវិនិយោគក្នុងវិស័យសុខាភិបាល។ បន្ថែមពីនេះ តាមរយៈគណៈកម្មការទី៨ សូមបន្តជួយផ្សព្វផ្សាយនូវសារអប់រំសុខភាព ជាពិសេសលើបញ្ហា ជំងឺមិនឆ្លង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដ៏ធំនៅកម្ពុជា និងសកលលោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង