**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកទឹកចិត្តឲ្យគណៈកម្មការកំណែទម្រង់ បន្តយកចិត្តទុកដាក់ខិតខំសម្រេចនូវលទ្ធផលថ្មីៗបន្ថែមទៀត ដោយផ្អែកលើគោលដៅអភិវឌ្ឍចំនួន២

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមលក្ខណៈឆ្ពោះទៅរៀបចំការសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិអប់រំ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។

ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដោយបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ បានប្រែក្លាយវិទ្យាស្ថានជាតិអប់រំឱ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ដែលរួមមាន៤ អង្គភាព៖ ១)មហាវិទ្យាល័យគរុកោសល្យ ២)សាលាក្រោយបរិញ្ញាបត្រ ៣)មជ្ឈមណ្ឌលស្រាវជ្រាវ អប់រំ និងនវានុវត្តន៍ និង ៤) អង្គភាពកិច្ចការទូទៅ ដែលចែកចេញជា១៤ដេប៉ាតឺម៉ង់ និងការិយាល័យ។

យោងតាមរបាយការណ៍ សមិទ្ធផលកំណែទម្រង់ វិទ្យាស្ថានជាតិអប់រំ ២០២១-២០២៥នេះ គណៈកម្មាធិការកំណែទម្រង់បានកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងមូលដែលរួមមាន៖ ១)សាងសង់អគារសិក្សាមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ២) សាងសង់បណ្ណាល័យ សម្តេចព្រះសង្ឃរាជ ជួន ណាត មួយខ្នង ៣)ជួសជុលកែលម្អអគារបេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន១៦ ដែលរួមទាំង អគារសិក្សានៃវិទ្យាល័យអនុវត្ត និងបឋមសិក្សាអនុវត្ត ៤)សាងសង់របង ខ្លោងទ្វារ និងខឿនព័ទ្ធជុំវិញ ៥) រៀបចំសួនច្បារ ទីលានកីឡា ចំណតយានជំនិះ អាហារដ្ឋាន ប្រព័ន្ធផ្លូវ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យា និង ៦)បំពាក់សម្ភារៈសិក្សា បន្ទប់រៀនវៃឆ្លាត ប្រកបដោយបច្ចេកវិទ្យាឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត បន្ទប់កុំព្យូទ័រ និងសម្ភារៈ ការិយាល័យទំនើប ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន ឆ្លើយតបទៅនឹង កំណែទម្រង់សាលាគរុកោសល្យរបស់ក្រសួង និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំដែលបានខិតខំយកចិត្តទុកដាក់ និងបំពេញការងាររហូតទទួលបានលទ្ធផលដ៏ល្អប្រសើរ ដោយបានកែប្រែវិទ្យាស្ថានជាតិអប់រំទៅជាគ្រឹះស្ថានមួយដែលស្មើស្តង់ដាថ្នាក់តំបន់ ព្រមទាំងបានគូសបញ្ជាក់ថា ការសម្ពោធសមិទ្ធផល និងការប្រគល់សញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំនាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផង និងជាការដាក់ចេញនូវចក្ខុវិស័យឆ្លើយតបទៅនឹងការវាយតម្លៃគ្រូបង្រៀន។

ពាក់ព័ន្ធនឹងការត្រៀមរៀបចំសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនជូនក្រុមការងារដើម្បីអនុវត្តបន្តដូចជា៖ សូមឱ្យរៀបចំរបាយការណ៍ស្ដីពី ដំណើរវិវត្តន៍នៃប្រវត្តិវិទ្យាស្ថានជាតិអប់រំ និងប្រមូលធាតុចូលទាំងរូបភាព និងឯកសារពាក់ព័ន្ធពីអ្នកជំនាន់មុន, រៀបចំការសិក្សាស្រាវជ្រាវរបស់គរុនិស្សិត សរសេរនិងបោះពុម្ពផ្សាយដោយកំណត់ប្រធានបទក្នុងការសរសេរឱ្យឆ្លើយតបនឹងបញ្ហាការរៀន និងបង្រៀននាពេលបច្ចុប្បន្ន, រៀបចំពិព័រណ៍ស្នាដៃដោយផ្ដោតរំលេចពីវិធីសាស្ត្របង្រៀនថ្មី និងចិត្តវិទ្យាគរុកោសល្យ។

សាជាថ្មីម្ដងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គណៈកម្មការកំណែទម្រង់ឱ្យបន្តយកចិត្តទុកដាក់ខិតខំសម្រេចនូវលទ្ធផលថ្មីៗបន្ថែមទៀត ដោយផ្អែកលើគោលដៅអភិវឌ្ឍចំនួន ២ ដែលក្នុងនោះ ទី១)ការអនុវត្តស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន៖ ទាក់ទងទៅនឹងចិត្តវិទ្យាអប់រំ និងការបញ្ចូលនូវវិធីសាស្ត្របង្រៀនថ្មីៗ និង ទី២)ការអប់រំស្ទែម STEM៖ ដោយធ្វើការអង្កេតទៅលើគរុនិស្សិតពីបញ្ហាបណ្ដុះបណ្ដាលគ្រូលើផ្នែកស្ទែម ការផ្ដោតទៅលើគ្រូមានជំនាញគណិតវិទ្យា និងស្ថិតិ រួមជាមួយការបណ្ដុះបណ្ដាលគ្រូទៅលើផ្នែកបំណិនបញ្ញាសិប្បនិម្មិត (AI)៕

អត្ថបទដែលជាប់ទាក់ទង