ក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយ ព័ត៌មានមិនពិតរបស់ The Cambodia Daily Khmer ដែលចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ ឯកឧត្តម ហេង សួរ និងឯកឧត្តម ម៉េង ហុង ពាក់ព័ន្ធអំពើពុករលួយបណ្តាលឱ្យបាត់បង់ថវិកាបេឡាជាតិ សន្តិសុខសង្គម
ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធទាំងស្រុង ចំពោះការផ្សាយ ព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ពាក់ព័ន្ធអំពើពុករលួយបណ្តាលឱ្យបាត់បង់ថវិកាបេឡាជាតិ សន្តិសុខសង្គម។