ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម កែវ វណ្ណថន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែង ឯកឧត្តម កែវ វណ្ណថន ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ព្រះរាជក្រឹត្យនេះ ធ្វើឡើងតបតាមសំណើទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕