**កងទ័ពស៊ីរី ប៉ះទង្គិចគ្នាជាមួយកងទ័ពលីបង់ និងក្រុមប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនភាគឦសាននៃប្រទេសលីបង់ពេញមួយយប់**ប្រធានអាជ្ញាធរទន្លេសាប៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការការពារបឹងទន្លេសាបឱ្យបានគង់វង្សយូរអង្វែង**រដ្ឋមន្ត្រី ហួត ហាក់៖ ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសរំលេចពីគោលបំណងបីសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ**អភិបាលខេត្តតាកែវ ចុះពិនិត្យសង្វាក់ផលិតកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ទើបបើកដំណើរការថ្មី**ការវាយប្រហារតាមអាកាសរបស់អាមេរិកលើក្រុម Houthis ជាគំរូគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអន្តរាគមន៍យោធានៅមជ្ឈិមបូព៌ា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍភូមិគំរូគន្លឹះបន្ថែមទៀតឱ្យទទួលបានជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យគណៈប្រតិភូកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យោធាអាមេរិកបើកការវាយប្រហារតាមអាកាសថ្មីៗលើរដ្ឋធានីដែលកាន់កាប់ដោយក្រុម Houthi របស់យេម៉ែន**លោក Zelensky និងលោក Macron ជជែកគ្នាតាមទូរស័ព្ទមុនការសន្ទនាជាមួយលោក Trump និងលោក Putin**ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប**យោធាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង**UN បង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើនាវានៅសមុទ្រក្រហម**សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥**វិមានក្រឹមឡាំង៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Donald Trump គ្រោងនឹងជួបសន្ទនា តាមទូរស័ព្ទ នៅថ្ងៃអង្គារនេះ**លោក ដូណាល់ ត្រាំ នឹងជជែកជាមួយលោក ពូទីន អំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

កាណាដា អាចត្រូវជួបប្រទះបញ្ហាប្រឈមផ្នែកនយោបាយ រយៈពេលវែង ជាមួយអាមេរិក

អូតាវ៉ា៖ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ប្រទេសរបស់លោក អាចត្រូវជួបប្រទះបញ្ហាប្រឈមផ្នែកនយោបាយ សម្រាប់រយៈពេលវែង ជាមួយសហរដ្ឋអាមេរិក បើទោះបីជាពេលនេះ បានរួចខ្លួនពី​ការគំរាមដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា រូបលោកនឹងពន្យារពេល ដំឡើងពន្ធលើទំនិញនាំចូលពីកាណាដា សម្រាប់៣០ថ្ងៃ ក្រោយមានការព្រមព្រៀងទប់ស្កាត់បទល្មើស និងល្បាតព្រំដែន ពីសំណាក់កាណាដា ជាពិសេសជុំវិញការបង្រ្កាប​សកម្មភាពរត់ពន្ធថ្នាំញៀន fentanyl។ លោក Trudeau បានលើកឡើងថា បញ្ហាប្រឈមភ្លាមៗសម្រាប់ទីក្រុងអូតាវ៉ា គឺត្រូវបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៉ីនតោន មើលឃើញថា កាណាដាកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់លំហូរថ្នាំ fentanyl។

លោកនាយករដ្ឋមន្រ្តីកាណាដា បានបន្តដូច្នេះថា «អ្វីដែលយើងត្រូវគិតគូរពិចារណាទុកជាមុន គឺមធ្យោបាយដើម្បីហែលឆ្លង រីកចម្រើន និងកាន់តែរឹងមាំ អំឡុងពេល៤ឆ្នាំខាងមុខ ដែលអាចជាពេល ត្រូវប្រឈមមុខនឹងស្ថានការណ៍នយោបាយរយៈពេលវែង ដែលកាន់តែលំបាកជាងមុន ជាមួយសហរដ្ឋអាមេរិក»។ លោក Justin Trudeau នឹងត្រូវចាកចេញពីតំណែង ក្រោយពេល​គណបក្សកាន់អំណាច ជ្រើសរើសបានមេដឹកនាំថ្មី ក្នុងខែមីនាខាងមុខនេះ បន្ទាប់ពីរូបលោក បានប្រកាសពីបំណងលាលែង កាលពីខែមករា។ លោក Trudeau បានធ្វើជានាយករដ្ឋមន្រ្តីកាណាដា ចាប់តាំងពីឆ្នាំ២០១៥មក។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់លើកឡើងម្តងហើយម្តងទៀត ចង់ឱ្យកាណាដា យល់ព្រមធ្វើជា រដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ ប្រមាណ៧៥ភាគរយ នៃទំនិញនិងសេវាកម្ម ដែលនាំចេញរបស់ប្រទេសកាណាដា គឺត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ខណៈប្រការនេះធ្វើឱ្យកាណាដា ងាយរងគ្រោះបំផុត ប្រសិនបើអាមេរិក ដាក់សម្ពាធពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង