**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា ព្រឹត្តិការណ៍ការសិក្សា និងការងារ នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ថៃ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារ

ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា រួមសហការជាមួយ Go Study Thailand និងបណ្តាញអតីតនិស្សិត ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ បានរៀបចំកម្មវិធីពិព័រណ៍ការសិក្សា និងការងារ «Thailand Education and Jobs Fair 2025» ក្រោមមូលបទ «រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ» (Together for a Better Future)។

កម្មវិធីពិព័រណ៍ការសិក្សា និងការងារ ខាងលើនេះ ធ្វើឡើងដើម្បីអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា នៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

កម្មវិធីពិព័រណ៍នេះ មានវត្តមានគ្រឹះស្ថានអប់រំថៃចំនួន១៩ និងក្រុមហ៊ុនថៃ ដែលកំពុងបណ្តាក់ទុននៅកម្ពុជា ចំនួន២៥បានចូលរួម ដែលនឹងផ្តល់ឱកាស ដល់យុវជនកម្ពុជា ទទួលបានព័ត៌មានពីកម្មវិធីកិច្ចពិភាក្សា ការបង្កើតបណ្តាញជាមួយអ្នកជំនាញមានបទពិសោធន៍ ព្រមទាំងអាចស្វែងរកអនាគតការសិក្សា និងការងារបានផងដែរ។

កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពីបណ្តាសិស្សនិស្សិតកម្ពុជា និងអ្នកដែលកំពុងស្វែងរកការងារ មកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង៥០០នាក់។

ថ្លែងក្នុងពិធីបើកកម្មវិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអរគុណចំពោះវិស័យអប់រំឯកជន និងក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់ ដែលបានចូលរួមតាំងបង្ហាញព័ត៌មានអំពីកម្មវិធីសិក្សា និងឱកាសការងារជូនដល់យុវជននៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារនេះ។

លោកជំទាវ អេកអរ ឃុ ណាចារើន ភារធារី នៃស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងថា ស្ថានទូតថៃប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវក្នុងការជំរុញគាំទ្រយុវជនកម្ពុជា ដែលមានបំណងរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងការបង្កើនទំនាក់ទំនងស្អិតរមួត រវាងប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវ បានបន្តថា ឆ្នាំនេះ គឺជាឆ្នាំដ៏កាន់តែពិសេស ព្រោះជាខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលតាមរយៈកម្មវិធីនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង